ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ប្រកាសពីការប្រុងប្រយ័ត្ន ក្រោយពីប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ ប៉េងហ៊ូ របស់ខ្លួន

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងតៃប៉ិបាននិយាយថា កោះតៃវ៉ាន់បានប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះប៉េងហ៊ូ ក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួនដើម្បីឃ្លាំមើល។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន និងបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងរបស់ខ្លួនចូលទៅក្នុងដែនទឹក និងមេឃជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ថ្កោលទោសយ៉ាងខ្លាំងក្លា។

ខណៈពេលដែលក្រសួងការពារជាតិកោះតៃវ៉ាន់ផ្តល់ជូននូវព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីទីតាំងយន្តហោះយោធាចិន ក្រសួងនេះកម្រផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលនាវាចម្បាំងចិនកំពុងប្រតិបត្តិការណាស់ ជាទូទៅលុះត្រាតែវារកឃើញនាវាផ្ទុកយន្តហោះ ដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top