លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចតេជោ ដែលអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលនឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ) ក្រោមអធិបតី លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ រួមនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលប្រព្រិត្តិនៅសាលប្រជុំ “កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕







