អធិការនគរបាលស្រុកក្រគរ ចុះជួយដល់ក្រុមគ្រួសារ លោកយាយម្នាក់ ក្នុងឃុំក្បាលត្រាច
ពោធិ៍សាត់៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងលោក វេជ្ជបណ្ឌិត សុខា រដ្ឋា ព្រមទាំងក្រុមការងារសប្បរសជនបានចុះជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារចាស់ជរា លោកយាយ ឡុង គឺន អាយុ ៦៧ឆ្នាំ ស្ថិតនៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ដោយមើលឃើញពីតម្រូវការរបស់លោកយាយ ដែលគ្មានធុងទឹកសម្រាប់ស្តុបទឹកប្រើប្រាស់ប្រចាំថ្ងៃ និងជណ្ដើរផ្ទះពុកផុយ លោកវរសេនីយ៍ឯក មោក ភារម្យ និង លោកវេជ្ជបណ្ឌិត សុខា រដ្ឋា ព្រមទាំងក្រុមការងារសប្បរសជន បានជួយធ្វើជណ្ដើរថ្មីមួយ និង រៀបចំកន្លែងដាក់ធុងសម្រាប់ស្តុបទឹកប្រើប្រាស់ជូនលោកយាយ៕




អត្ថបទនេះ÷ខេម៉ា | ដើមអម្ពិល
