វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់តំណាងសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីជួបជាមួយភាគីអ៊ីរ៉ង់។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ជះខ្ជាយពេលវេលាច្រើនពេកលើការធ្វើដំណើរ និងការងារច្រើនពេក! ក្រៅពីនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការភាន់ច្រឡំនៅក្នុង ‘ភាពជាអ្នកដឹកនាំ’...
វ៉ាស៊ីនតោន៖ កងកម្លាំងយោធាអាមេរិក បន្តអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអនុវត្តយ៉ាងពេញលេញនូវការបិទផ្លូវប្រឆាំងនឹងកប៉ាល់ដែលចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់។ នៅក្នុងការបង្ហោះមួយនៅលើ X បញ្ជាការកណ្តាលអាមេរិកបានឧ្យដឹងថា កប៉ាល់ចំនួន ៣៧គ្រឿងត្រូវបានប្តូរទិសដៅចាប់តាំងពីការចាប់ផ្តើមនៃការបិទផ្លូវ ដោយកត់សម្គាល់ថា កប៉ាល់ពាណិជ្ជកម្មមួយគ្រឿងឈ្មោះ Sevan ដែលត្រូវបានស្ទាក់ចាប់នៅក្នុងសមុទ្រអារ៉ាប់កាលពីព្រឹកថ្ងៃសៅរ៍ ដោយកងកម្លាំងអាមេរិក បច្ចុប្បន្នកំពុង “គោរពតាមការណែនាំរបស់យោធាអាមេរិក ក្នុងការបង្វែរត្រឡប់ទៅអ៊ីរ៉ង់វិញក្រោមការអមដំណើរ”។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១២...
វ៉ាស៊ីនតោន៖ ការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យការព្រួយបារម្ភរបស់អាស៊ី អំពីការធ្វើពិពិធកម្មថាមពលកាន់តែខ្លាំងឡើង នេះបើយោងតាមមន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ លោក Thomas Helbling អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់ស៊ីនហួថា “ខ្ញុំគិតថាការភ្ញាក់ផ្អើលនេះបាននាំមកនូវការព្រួយបារម្ភអំពីសន្តិសុខថាមពល”។ យោងតាមទស្សនវិស័យសេដ្ឋកិច្ចតំបន់ចុងក្រោយរបស់ IMF សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដែលចេញផ្សាយកាលពីសប្តាហ៍មុន កំណើនរបស់អាស៊ីត្រូវបានគេព្យាករថានឹងថយចុះពី ៥ភាគរយនៅឆ្នាំ២០២៥...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង ៥ពាន់នាក់ មកពីសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង...
ភ្នំពេញ៖ ករណីដែលជនសង្ស័យជាអតីតសង្សា និងបងថ្លៃ ដែលរងកាំបិតជំនួសប្អូន ត្រូវបានស្លាប់ទាំងពីរ សូមរំលឹកថាករណីនេះបានកើតឡើងនៅមុខបុរីស៊ីហារេនស៊ីដេន មហាវិថី៦០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ។ យោងតាមស្ត្រីជាសង្សាចាស់ បញ្ជាក់ថាដើមហេតុគឺ ជនសង្ស័យជាសង្សាចាស់សុំត្រូវគ្នាវិញមិនបាន បោះពាក្យមួយម៉ាត់ថា បើអញមិនបាន អ្នកណាក៏មិនបានដែរ ហើយតាមសម្លា-ប់នាង ត្រូវបងប្រុសថ្លៃជូនទៅធ្វើការជាមួយនោះជួយយកជីវិ-តទៅប្ដូរ។...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការណែនាំ ឱ្យរដ្ឋមន្ត្រី កើត រិទ្ធ និងអ្នកពាក់ព័ន្ធ សិក្សាផ្នែកច្បាប់ ក្នុងការ ប្រមូលយកយកក្រុមក្មេងទំនើង បង្កអនាធិបតី ក្នុងតំបន់ ហើយត្រូបានឃាត់ខ្លួន យកទៅឱ្យបម្រើការងារ នៅសមរភូមិមុខ ដោយមិនអប់រំក្នុងពន្ធនាគារទៀតឡើយ ។ ក្នុងឱកាសអញ្ជើញជាអធិបតី លើកទី៣...
បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ ១០ លានដុល្លារ សម្រាប់ព័ត៌មានណាមួយដែលអាចនាំទៅដល់ការចាប់ខ្លួនលោក Hashim Finyan Rahim al-Saraji ហៅ Abu Waala al Wa’eli ដែលជាមេដឹកនាំនៃ “ក្រុមភេរវករ” ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Wa’eli គឺជាអគ្គលេខាធិការ ដែលជាកងជីវពលអ៊ីរ៉ាក់ និងមានសម្ព័ន្ធភាពជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់...
បរទេស៖ បន្ទាប់ពីជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃ សហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Steve Witkoff និងលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃសៅរ៍សម្រាប់កិច្ចចរចាជុំថ្មីជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ថា លោកស្រី Karoline Leavitt លេខាធិការព័ត៌មានរបស់សេតវិមានបានប្រាប់ Fox News កាលពីថ្ងៃសុក្រថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា ច្បាប់កាតព្វកិច្ចយោធា ដែលត្រៀមដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ មិនមានន័យថា គ្រប់យុវជន អាយុពី១៨ដល់២៥ឆ្នាំ សុទ្ធតែត្រូវជ្រើសរើសចូលបំពេញកាតព្វកិច្ចយោធាទាំងអស់នោះទេ ពោលជ្រើសរើស តាមតម្រូវការកងទ័ពតែប៉ុណ្ណោះ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី លើកទី៣ ក្នុងពិធីសំណេះសំណាលជាមួយសហជីព...
មណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ពីលោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច អតីតយទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តនីតិវិធីទុកដាក់កុមារជាបណ្តោះអាសន្នក្នុងគ្រួសារធម៌ និងនាំយកសម្ភារៈប្រើប្រាស់មួយចំនួន រួមមាន ទឹកដោះគោ ខោទឹកនោម ដបទឹកដោះគោ...