ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា បន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅវេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានកត់សម្គាល់ឃើញថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចុះផ្សាយថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។ ក្រសួងការពារជាតិ កម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖១. ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តរថក្រោះ គឺជាព័ត៌មានមិនពិត២. កងកម្លាំងរបស់កម្ពុជា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់យុវជនម្នាក់ ដែលបើកបរម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (រថយន្តពេទ្យ) ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី មុខមន្ទីរពេទ្យរ៉ូយ៉ាល់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ៕ ដោយ...
ភ្នំពេញ ៖ តុលាការភ្នំពេញ សម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ។ លោក. យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ បានចេញដីកាពីរផ្សេងគ្នាបង្គាប់ឃុំខ្លួនបុរសជនជាតិវៀតណាមចំនួន២នាក់នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ជាបណ្តោះអាសន្ន ពីបទគំរាមកំហែងហែកកេរ្តិ៍ និងបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមដែលធ្វើសកម្មភាពដោយមានអង្គការចាត់តាំង។ ក្នុងដីកាបានបញ្ជាក់ថា ជនត្រូវចោទទាំងពីរនាក់នេះ ទី១ឈ្មោះ VU HUY...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី...
កំពង់ធំ៖ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក បានអញ្ជើញក្នុងពិធីបំពាក់កន្សែងឱ្យយុវជនកាកបាទក្រហមកម្ពុជាចំនួន២០០នាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយកសាលា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីក្រោមកិច្ចសហការជាមួយស្ថានទូតម៉ាឡេស៊ី និងទទួលការគាំទ្រពីក្រសួងទេសចរណ៍នៃកម្ពុជា បានសម្ពោធជាផ្លូវការ «ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នាផ្សារទំនើបអ៊ី អនម៉ល មានជ័យ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ ធ្វើឡើងក្រោមគោលបំណងផ្សព្វផ្សាយឆ្នាំទេសចរណ៍ម៉ាឡេស៊ីដែលខិតជិតមកដល់គឺឆ្នាំ២០២៦។ ក្នុងឱកាសពិធីបើកសម្ពោធពិព័រណ៍ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» ក្រោមអធិបតីភាលោក Katoeu Mohammad Nossry...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតនឹងឈប់ផ្តល់ជំនួយទៅដល់ប្រទេសតង់ហ្សានី ម៉ូសំប៊ិក ហ្ស៊ីមបាវ៉េ លីបេរីយ៉ា និងបូលីវី ហើយប្តូរទិសថវិកាទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនជំនួសវិញ។ ការលើកឡើងដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មបរទេស Benjamin Dousa កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Dousa បាននិយាយថា ជំនួយដែលមានតម្លៃប្រហែល២ពាន់លានក្រូន័រឬប្រមាណជា២១២ លានដុល្លារ នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះលោករដ្ឋមន្ត្រីបាននិយាយថា...
យេរូសាឡឹម៖ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ថវិកាការពារជាតិរបស់អ៊ីស្រាអែលសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកំណត់នៅត្រឹម ១១២ ពាន់លានសេកែល (ប្រហែល ៣៤,៧ ពាន់លានដុល្លារអាមេរិក)។ តួលេខនេះ ដែលត្រូវបានឯកភាពដោយក្រសួងទាំងពីរ តំណាងឱ្យការថយចុះពី ១១៧,៥ ពាន់លានសេកែល ដែលត្រូវបានបែងចែកក្នុងឆ្នាំ ២០២៤ និង ១៣៥,៧ ពាន់លានសេកែល នៅឆ្នាំនេះ...
មូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ “Neptune” ចំនួន ៥គ្រាប់ រ៉ុក្កែត HIMARS ផលិតនៅសហរដ្ឋអាមេរិកមួយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១១២០ គ្រឿង។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក៏បានបំផ្លាញទូកគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧គ្រឿងនៅភាគពាយ័ព្យនៃសមុទ្រខ្មៅផងដែរ។ ក្រសួងបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងស៊ីវិលនៅលើទឹកដីរុស្ស៊ី ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ...