Breaking News: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញប្រូស្តាត
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែលោកនិយាយថា វាត្រូវបានរកឃើញនៅដំណាក់កាលដំបូង ហើយត្រូវបានព្យាបាលយ៉ាងពេញលេញ។
យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក Benjamin Netanyahu បន្ថែមថា ដុំសាច់មិនបានបង្ហាញការរីករាលដាលទេ ហើយបន្ទាប់ពីការព្យាបាលគោលដៅ ឥឡូវនេះលោកកំពុងពណ៌នាអំពីសុខភាពរបស់លោកថា “ល្អ”។
លោក Netanyahu បានស្នើសុំការពន្យារពេលនៃរបាយការណ៍វេជ្ជសាស្ត្ររបស់លោក ដើម្បីកុំឱ្យចេញផ្សាយក្នុងអំឡុងពេលសង្គ្រាមផ្ទុះឡើងខ្លាំង៕
ប្រែសម្រួល: ណៃ តុលា
