ព័ត៌មានជាតិ

លោកបណ្ឌិត ទី នរិន្ទ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រតាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពី «ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ តាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់» ក្រោមអធិបតីភាព លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងរ៉ែ និងថាមពល លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុង-ស្រុក តំណាងក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top