ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 27/04/2026
តម្លៃប្រេងបន្តកើនឡើងជិត ២% ខណៈដែលការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង
វៀតណាម ព្រមានដកដី ពីវិនិយោគិនមកវិញ ដោយសារការពន្យារពេលអនុវត្តគម្រោង ដោយគម្រោងខ្លះពន្យារពេលសាង សង់រហូតជិត២០ឆ្នាំ
មេដឹកនាំកូរ៉េខាងជើង ប្រាប់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រុស្ស៊ី ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី
អ៊ីរ៉ង់ បញ្ជូនបន្ទាត់ក្រហម ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន
លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនគណៈប្រតិភូ ទៅចរចាជាមួយអ៊ីរ៉ង់ទៀតនោះទេ
