ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បញ្ហាដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមិនមែនជារឿងធ្វើឱ្យប្រជាពលរដ្ឋបាក់ទឹកចិត្តឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណាបានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ...
បរទេស៖ ទីភ្នាក់ងារចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអនុប្រធានាធិបតី JD Vance ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សាថ្មីជាមួយអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ នៅតែស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោននៅលើយ គិតត្រឹមថ្ងៃអង្គារនៅពេលថ្ងៃត្រង់។ ប្រភពដដែលបានសរសេរទៀតថាព័ត៌មាននេះបានបង្កទៅជាការការសង្ស័យថាតើកិច្ចព្រមព្រៀងសន្តិភាពអាចឈានដល់រវាងភាគីទាំងពីរមុនពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ផុតកំណត់ឬអត់។ ដំណើររបស់លោក Vance ត្រូវបានផ្អាក ហើយគាត់បានចូលរួមក្នុងកិច្ចប្រជុំគោលនយោបាយនៅឯសេតវិមាននៅព្រឹកថ្ងៃអង្គារ សារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសេតវិមាន។ បើគ្មានការឆ្លើយតបពីអ៊ីរ៉ង់ទេ ដំណើរការការទូតនឹងត្រូវផ្អាកជាធរមាន ទោះបីជាដំណើររបស់លោក Vance មិនត្រូវបានលុបចោលក៏ដោយ នេះបើយោងតាមរបាយការណ៍ពីកាសែត The New York...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តសង្កេតមើលបទឈប់បាញ់ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយសម្រាប់ការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានទទួលយកសំណើសុំពន្យារពេលបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តឆ្ពោះទៅរកផ្លូវរបស់ពួកគេ។ ជាចុងក្រោយផងដែរលោក Sharif បាននិយាយថា ប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការចរចារដោះស្រាយជម្លោះ។ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ខណៈដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍បច្ចុប្បន្ននឹងផុតកំណត់នៅយប់ថ្ងៃពុធនេះហើយ។ ផ្អែកលើការពិតដែលថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានប្រេះស្រាំយ៉ាងធ្ងន់ធ្ងរ ដែលមិននឹកស្មានដល់ ហើយតាមការស្នើសុំរបស់ Field Marshal Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានស្នើឱ្យធ្វើការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំនិងតំណាងរបស់ពួកគេចេញមកជាមួយនឹងសំណើណាមួយ។ ប្រធានាធិបតីអាមេរិកបាននិយាយថា...
ស្វែងយល់បន្ថែមអំពីកំពូលកីឡាករបាល់ទាត់ប្រចាំទ្វីបអាស៊ីនៅក្នុងអត្ថបទស្រាវជ្រាវរបស់ 1xBet!Takefusa Kubo (ជប៉ុន, Real Sociedad) បច្ចុប្បន្ន Kubo គឺជាកីឡាករអាស៊ីម្នាក់ក្នុងចំណោមកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ក្នុងរដូវកាល La Liga នេះ ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Real Sociedad រូបនេះបង្ហាញខ្លួនបាន 18 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់...
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបុរសរូបនេះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពដើរថតស្លាកលេខម៉ូតូរបស់អ្នកភូមិដោយគ្មានមូលហេតុ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ។ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី នៅចំណុចផ្លូវតាកន ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ មានបុរស២នាក់ស្លៀកពាក់ស៊ីវិល និងមានកាន់វិទ្យុទាក់ទង (អាយកូម) ក្នុងដៃ...
ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា លោក អ៊ុក ហៃសីឡា ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងលោកសរ សំណាង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ នឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២២ មេសានេះ។ លោកបន្តថា ការបញ្ជូនពួកគាត់ទៅតុលាការនេះ ដោយសារជាប់ពាក់ព័ន្ធករណីសង្ស័យ ស៊ីសំណូកពីពួក Scams Online និងសម្អាតប្រាក់៕
នាវាចម្បាំងរុស្ស៊ីចំនួន ២ គ្រឿងនៅឧបទ្វីបគ្រីមៀ ត្រូវបានអ៊ុយក្រែន វាយប្រហារ ជប៉ុន បន្ធូរបន្ថយច្បាប់នាំចេញអាវុធជាផ្លូវការ លោក Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារសម្រាប់កិច្ចពិភាក្សាអំពីអ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម គំរាមដោយប្រយោល ទៅលើអាមេរិកថា ខ្លួនអាចនឹងប្រើប្រាស់ ប្រាក់យន់របស់ចិន ដើម្បីទូទាត់លើជំនួញប្រេង ប្រទេសឥណ្ឌា និងស្រីលង្កា ពិភាក្សាលើការបង្កើតបំពង់បង្ហូរប្រេងដែលតភ្ជាប់ប្រទេសអាស៊ីខាងត្បូងទាំងពីរនេះជាមួយគ្នា
បរទេស៖ យ៉ាងហោចណាស់ពលរដ្ឋអ៊ីស្រាអែលចំនួន ៤០ នាក់ត្រូវបានឃុំខ្លួន ហើយក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីមកដល់អាកាសយានដ្ឋានមូស្គូពីទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ , នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេស បន្ទាប់ពីរបាយការណ៍របស់រុស្ស៊ីអំពីហេតុការណ៍នេះ។ យោងតាមសារព័ត៌មាន The Times Of Israel ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា អ្នកដំណើរទាំងនោះត្រូវបានគេរាយការណ៍ថាត្រូវបានឃុំខ្លួនដោយសង្ស័យថាមានទំនាក់ទំនងជាមួយសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់រុស្ស៊ីគឺអ៊ីរ៉ង់។ កងកម្លាំងសន្តិសុខនៅអាកាសយានដ្ឋាន...