ក្នុងបរិបទនយោបាយអន្តរជាតិសម័យទំនើប ដែលកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច និងការកើនឡើងនៃជម្លោះតំបន់ និងពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានស្នើឡើងដោយប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ត្រូវបានក្លាយជាគោលនយោបាយសំខាន់មួយក្នុងការបង្ហាញចក្ខុវិស័យរបស់ចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ។ ក្នុងរយៈពេល៤ឆ្នាំ គំនិតផ្តួចផ្តើមដ៏មានឧត្តមានុភាពនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចូលរួមការទូតរបស់ចិនក្នុងការសម្របសម្រួលជម្លោះ និងការលើកកម្ពស់ពហុភាគីនិយម ដោយសង្កត់ធ្ងន់លើសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពជាសកល។ គំនិតផ្តួចផ្តើមសន្តិសុខសកលផ្អែកលើគោលការណ៍ស្នូលមួយចំនួនដែលចិនបានបញ្ជាក់ថាជាមូលដ្ឋាននៃសន្តិសុខអន្តរជាតិថ្មី។ ទី១-ការគោរពអធិបតេយ្យរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ ទី២- ការបដិសេធការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងក្នុងការដោះស្រាយវិបត្តិ។...
“យើងមិនធ្វើត្រាប់តាមរូបមន្តរបស់បរទេសទេ ហើយក៏មិននាំចេញរូបមន្តរបស់ប្រទេសចិនដែរ យើងរឹតតែមិនទាមទារឱ្យប្រទេសដទៃទៀតចម្លងបទពិសោធរបស់ចិននោះទេ ”។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ដូចពោលខាងលើនៅអំឡុងពេលថ្លែងអំពីការអនុវត្តជាក់ស្តែងក្នុងវិស័យកាត់បន្ថយភាពក្រីក្ររបស់ចិន ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ចាប់តាំងពីឈានចូលយុគសម័យថ្មីមក ប្រទេសចិនបានធ្វើឱ្យប្រជាជនក្រីក្រនៅតាមជនបទចំនួនជិត ១០០ លាននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រទាំងស្រុងតាមរយៈយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រដែលបានបង្កើតជាគំរូចិននៃអភិបាលកិច្ចខាងការកាត់បន្ថយភាពក្រីក្រ ។ “ការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ”គឺជាយុទ្ធសាស្ត្រដែលមានលក្ខណៈជានិមិត្តសញ្ញាក្នុងយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ។ ឆ្លងតាមរយៈអភិបាលកិច្ចដែលមានភាពកាន់តែល្អិតល្អន់ មានលក្ខណៈវិទ្យាសាស្ត្រនិងមានលក្ខណៈជាប្រព័ន្ធ វាបានលើកកម្ពស់យ៉ាងខ្លាំងនូវប្រសិទ្ធភាពចាត់ចែងធនធានកាត់បន្ថយភាពក្រីក្រ ។ ខ្លឹមសារស្នូលនៃការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅចំនួន ៦ ចំណុច ពោលគឺ គោលដៅច្បាស់លាស់សម្រាប់បុគ្គល ការរៀបចំគម្រោងមានគោលដៅច្បាស់លាស់ ការប្រើប្រាស់ថវិការចំគោលដៅ ការអនុវត្តវិធានចំគោលដៅដល់គ្រួសារនីមួយៗ ការចាត់បញ្ជូនលេខាធិការទីមួយដល់ភូមិដោយចំគោលដៅនិងមានប្រសិទ្ធភាពចំគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រដែលបានបង្កើតជាបរិវេណការងារបិទខ្ទប់ដ៏ពេញលេញ ។ ក្នុងអំឡុងពេលអនុវត្តយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រ ប្រទេសចិនបានធ្វើជំរឿនប្រជាជនក្រីក្រដែលមានទ្រង់ទ្រាយធំបំផុតតាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ដែលបានបង្កើតជាប្រព័ន្ធព័ត៌មានជាតិបង្រួបបង្រួមស្តីពីការកាត់បន្ថយភាពក្រីក្រ ហើយសម្រេចបាននូវការគ្រប់គ្រងដោយចំគោលដៅ ។ ដោយគិតពីមូលហេតុដែលបណ្តាលឱ្យកើតមានភាពក្រីក្រនិងតម្រូវការសម្រាប់បម្រះខ្លួនចេញផុតពីភាពក្រីក្រ ប្រទេសចិនបានអនុវត្តគោលនយោបាយតាមលក្ខខណ្ឌផ្សេងៗក្នុងតំបន់ ។ ដោយឡែករដ្ឋាភិបាលចិនបានចាត់បញ្ជូនកម្មាភិបាលសរុបជាង ៣ លាននាក់ចូលទៅប្រចាំការនៅភូមិនានាដើម្បីជួយសម្រេចការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាសម្រេចបាននូវការគ្របដណ្តប់ទាំងស្រុងសម្រាប់លេខាធិការទីមួយនិងក្រុមការងារប្រចាំការនៅក្នុងភូមិក្រីក្រនានា ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ប្រសិទ្ធភាពនៃការងារកាត់បន្ថយភាពក្រីក្រមិនត្រឹមតែស្ថិតនៅលើទ្រង់ទ្រាយធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើភាពត្រឹមត្រូវនៃអភិបាលកិច្ចនិងសមត្ថភាពអនុវត្តគោលនយោបាយផងដែរ ។ ក្នុងរយៈពេលជាយូរមកហើយ ការអនុវត្តជាក់ស្តែងខាងវិស័យកាត់បន្ថយភាពក្រីក្រសកលបានបែងចែកភាពខុសគ្នាចំនួនពីរ គឺ ”ការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយឧបត្ថម្ភ”និង”ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍ” ។ ”ការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយឧបត្ថម្ភ”គឺជាវិធីសាស្រ្តសម្រាប់ការអនុវត្តជាក់ស្តែងនៃការកាត់បន្ថយភាពក្រីក្ររបស់លោកខាងលិចដែលបានធ្វើក្នុងរយៈពេលជាយូរមកហើយ ប៉ុន្តែវាកាន់តែរំលេចនូវបញ្ហាអំពីប្រសិទ្ធភាពនៃជំនួយឧបត្ថម្ភ ។ ក្នុងដំណើរសម្រេចយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការចាត់ទុក”ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍ”ជាមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងរបស់ប្រជាជនក្រីក្រតាមរយៈទម្រង់គ្រប់បែបយ៉ាង ដូចជាការអភិវឌ្ឍឧស្សាហកម្មនិងការបង្កើតឱកាសការងារជាដើមដែលបានបង្កើតជាប្រព័ន្ធនូវមាគ៌ាកាត់បន្ថយភាពក្រីក្របែបអភិវឌ្ឍន៍របស់ប្រទេសចិន ។ ផែនការចិនមិនមែនជាគំរូសម្រាប់ចម្លងនោះទេ ប៉ុន្តែគឺជាវិធីសាស្រ្តជាប្រព័ន្ធដែលឈរលើលក្ខខណ្ឌជាតិរបស់ប្រទេសខ្លួន តម្កល់ទុកការអភិវឌ្ឍជាអទិភាពចម្បងនិងអនុវត្តគោលនយោបាយដោយចំគោលដៅដែលបានផ្តល់នូវការបំផុសគំនិតដ៏សំខាន់សម្រាប់ប្រទេសសកលខាងត្បូងក្នុងការដោះស្រាយបញ្ហាក្រីក្រ ។
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចូលសារភាពពីជនសង្ស័យម្នាក់ទៀតដែលរត់ទៅលាក់ខ្លួននៅខេត្តព្រះសីហនុ នគរបាលជំនាញនៃអធិការដ្ឋានខណ្ឌដូនពេញ មិនបានបង្អង់ដៃឡើយ ដោយកំពុងពន្លឿននីតិវិធីលើជនសង្ស័យដែលនៅសេសសល់។ យោងតាម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានអោយដឹងថា សមត្ថកិច្ចនឹងដាក់ពាក្យស្នើសុំ “ដីកាបង្គាប់ឱ្យចាប់ខ្លួន បុគ្គលដែលស្រែកបង្កបញ្ហាមុនគេ និងបក្សពួកផ្សេងទៀតដែលមិនទាន់ចូលខ្លួន “ ជាផ្លូវការពីសំណាក់ ព្រះរាជអាជ្ញា និង ប្រធានតុលាការ ដើម្បីមានសិទ្ធិពេញលេញក្នុងការតាមប្រមាញ់ជនដែលកំពុងគេចខ្លួន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា...
ជប៉ុន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់សាធារណជន ជាពិសេសបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate។ តាមរយៈសេចក្តីជូនដំណឹងនៅយប់ថ្ងៃទី២០ ខែមេសានេះក្រសួងបានឱ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦...
បរទេស៖ ប៉ាគីស្ថានបានបន្តផែនការនៅថ្ងៃចន្ទជាមួយនឹងការរៀបចំសម្រាប់ការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនពេលបទឈប់បាញ់ដ៏ផុយស្រួយមួយត្រូវផុតកំណត់ ទោះបីជាជម្លោះឡើងវិញនៅជុំវិញច្រកសមុទ្រហ័រមូសបានបង្កើនសំណួរអំពីថាតើកិច្ចប្រជុំនេះនឹងកើតឡើងឬអត់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិកបានវាយប្រហារ និងរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ដែលខ្លួនបាននិយាយថា បានព្យាយាមគេចពីការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់ខ្លួន។ បញ្ជាការយោធារួមរបស់អ៊ីរ៉ង់បានសន្យាថា នឹងឆ្លើយតបវិញ ហើយរដ្ឋមន្ត្រីការបរទេសរបស់អីរ៉ង់ លោក Abbas Aragchi បានប្រាប់សមភាគីប៉ាគីស្ថានថា...
ភ្នំពេញ ៖ នៅថ្ងៃទី ១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ស្រី ១៦៧នាក់។...
បរទេស៖ យន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមួយដែលដំណើរការដោយសហភាពជាតិការ៉ាន (KNU) នៅជិតព្រំដែនថៃក្នុងខេត្ត ម៉ែហុងសុន កាលពីថ្ងៃអាទិត្យ ដោយមានការធ្លាក់គ្រាប់បែកយ៉ាងហោចណាស់មួយគ្រាប់នៅក្នុងទឹកដីថៃ ដែលជំរុញឱ្យមានការជម្លៀសចេញជាបន្ទាន់។ យោងតាមសារព័ត៌មាន Khaosod Englishចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ០២២៦ថា នៅម៉ោងប្រហែល ១១:០០ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ យន្តហោះចម្បាំង Yak-130...
បរទេស៖ ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា នាវាដឹកប្រេងមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ប្រេងកូរ៉េខាងត្បូង HD Hyundai Oilbank បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា ទិន្នន័យ Kpler បានបង្ហាញថា នាវា Odessa ដែលមានទង់ជាតិម៉ាល់តា បានឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃទី ១៣...
បរទេស៖ ការព្រមានអំពីរលកយក្សស៊ូណាមិ ជាមួយនឹងការគំរាមកំហែងនៃរលកយក្សស៊ូណាមិរហូតដល់ ៣ ម៉ែត្រ ត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ សម្រាប់ខេត្តអ៊ីវ៉ាតេ ខេត្ត Iwate និងហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីមួយបានវាយប្រហារនៅឆ្នេរសមុទ្រ Iwate។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា ពិធីករនៅក្នុងកម្មវិធីព័ត៌មានទូរទស្សន៍ជាច្រើនបានជំរុញឱ្យប្រជាជនក្នុងតំបន់ផ្លាស់ទីទៅកន្លែងខ្ពស់ ឆ្ងាយពីទន្លេ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ ។...