ព័ត៌មានជាតិ

លោក​ ខូយ រីដា ដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ម្ដាយបង្កើតរបស់ លោក ចាន់ ស៊ីណាត

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ ត្រូវជាមាតាបង្កើតរបស់ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩០ឆ្នាំ ដោយរោគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីជីពម៉ុង អ៊ីអន៣ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top