ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញផ្តល់កិត្តិយស ចូលរួមជាមួយគណៈកម្មការវាយតម្លៃ នៅតាមអង្គភាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញផ្តល់កិត្តិយស ចូលរួមជាមួយគណៈប្រតិភូ នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ក្នុងបេសកកម្មចុះវាយតម្លៃផ្ទាល់ នៅតាមអង្គភាពដែលជាបេក្ខភាពក្នុងខេត្តពោធិ៍សាត់ សម្រាប់ការប្រកួតប្រជែងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។

ក្នុងដំណើរការវាយតម្លៃនេះ ខេត្តពោធិ៍សាត់មានអង្គភាពឆ្នើមចំនួន៣ ដែលបានឈានជើងចូលដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ជាតិ រួមមាន៖
ទី១. សាលាបឋមសិក្សាពោធិ៍សាត់ (ក្រុងពោធិ៍សាត់)៖ ជាបេក្ខភាពប្រកួតប្រជែងជ្រើសរើស ១សាលា ក្នុងចំណោម ៥សាលា ដើម្បីឈានទៅជ្រើសរើសជ័យលាភីលេខ១ តែមួយគត់ទូទាំងប្រទេស។
ទី២. មណ្ឌលសុខភាពសំរោង (ស្រុកភ្នំក្រវាញ) និងមណ្ឌលសុខភាពបឹងបត់កណ្តោល (ស្រុកបាកាន)៖ ជាបេក្ខភាពប្រកួតប្រជែងជ្រើសរើស ២មណ្ឌលសុខភាព ក្នុងចំណោម ៥មណ្ឌលសុខភាព និងឈានទៅជ្រើសរើស ២មណ្ឌលសុខភាព ក្នុងចំណោម ៥មណ្ឌលសុខភាពចុងក្រោយទូទាំងប្រទេស។

អត្ថបទនេះ÷ រដ្ឋាបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top