ព័ត៌មានជាតិ

ទូតខ្មែរ ចូលរួមសង្រ្កាន្តឆ្នាំថ្មី នៅវត្តខ្មែរគូមី សាធារណរដ្ឋរ៉េ

ភ្នំពេញ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានសហការរៀបចំឡើងដោយសមាគមវត្តខ្មែរគូមី ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមការងារ ESEA ដោយមានការចូលរួមពីអាជ្ញាធរខេត្តខ្យង់សាងប៊ុកដូ សាធារណរដ្ឋកូរ៉េ និងសហគមន៍ខ្មែរប្រមាណ១២០០នាក់។

កម្មវិធីនេះ ត្រូវបានរៀបចំទៅតាមលក្ខណៈប្រពៃណី វប្បធម៌ខ្មែរ ដោយមានពិធីសាសនា រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ និងការរៀបចំពិធីគោរពវិញាណក្ខន្ធចំពោះវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតនៅលើសមរភូមិ ដើម្បីការពារសន្តិភាព និងអធិបតេយ្យភាពជាតិ នាពេលកន្លងមកផងដែរ៕

Screenshot
Screenshot
To Top