ព័ត៌មានជាតិ

លោក សុខ សូកេន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈ៥ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក សុខ សូកេន ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥ ។

ក្នុងនោះដែររបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖

  • (១) សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
  • (២) សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
  • (៣) សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
  • (៤) សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
  • (៥) របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តវិធានការអន្តរាគមន៍ ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕
To Top