ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ បញ្ហាកំពុងកើតឡើងនៅព្រំដែនកម្ពុជា-ថៃ មិនមែនជារឿងធ្វើឱ្យពលរដ្ឋបាក់ទឹកចិត្ត

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បញ្ហាដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមិនមែនជារឿងធ្វើឱ្យប្រជាពលរដ្ឋបាក់ទឹកចិត្តឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណាបានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ 

លោកបន្តថា “ដូច្នេះ បញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីរក្សាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនផង និងឈានទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងក្នុងបញ្ហាព្រំដែនផង” ៕

To Top