កីឡា

កីឡាករអាស៊ីឆ្នើមទាំង 5 រូបដែលគួរតាមដានបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026

ស្វែងយល់បន្ថែមអំពីកំពូលកីឡាករបាល់ទាត់ប្រចាំទ្វីបអាស៊ីនៅក្នុងអត្ថបទស្រាវជ្រាវរបស់ 1xBet!
Takefusa Kubo (ជប៉ុន, Real Sociedad)
បច្ចុប្បន្ន Kubo គឺជាកីឡាករអាស៊ីម្នាក់ក្នុងចំណោមកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ក្នុងរដូវកាល La Liga នេះ ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Real Sociedad រូបនេះបង្ហាញខ្លួនបាន 18 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 3 ដង មុនពេលរងរបួសកាលពីខែមករា ដែលធ្វើឱ្យរូបគេត្រូវអវត្តមានពីទីលានអស់រយៈពេលពីរខែ។

ក្នុងអំឡុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ Kubo គឺជាអ្នករៀបចំយុទ្ធសាស្ត្រវាយលុកដ៏សំខាន់ម្នាក់របស់ក្រុមជប៉ុន។ ភាពខ្លាំងរបស់ Takefusa មិនមែនស្ថិតនៅតែលើតួលេខស្ថិតិប៉ុណ្ណោះទេ តែវាបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈទម្រង់លេងនៅលើទីលានតែម្ដង។ គេគឺជាកីឡាករដែលអាចរុញសន្ទុះប្រកួតឱ្យលឿនស្លេវ ចេះបង្កើតយុទ្ធសាស្ត្រដែលគូប្រកួតនឹកស្មានមិនដល់ និងអាចបង្កើតឱកាសស៊ុតបញ្ចូលទីយ៉ាងមុតស្រួចដោយគ្រាន់តែប្រើចលនាដ៏ច្បាស់លាស់តែមួយ។ ប្រសិនបើ Kubo អាចរក្សាភាពខ្លាំងបំផុតរបស់គេរហូតដល់ព្រឹត្តិការណ៍រដូវក្ដៅខាងមុខ គេច្បាស់ជា ‘អាវុធដ៏គ្រោះថ្នាក់បំផុត’ របស់ទ័ពសាម៉ូរ៉ៃជប៉ុនជាមិនខាន។

Abdukodir Khusanov (អ៊ូបេគីស្ថាន, Manchester City)
Abdukodir Khusanov គឺជាកីឡាករអាស៊ីថ្មីដ៏ឆ្នើមម្នាក់ប្រចាំរដូវកាលនេះ។ ចំពោះការលេងឱ្យក្រុម Manchester City នៅ Premier League រូបគេចូលលេងបាន 889 នាទី ធ្វើការដណ្តើមបាល់បាន 21 ដង និងឆាបយកបាល់ 21 ដង ដែលនេះគឺជាស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ខ្សែការពារកណ្តាលដែលមានវ័យទើបតែ 22 ឆ្នាំ។

Khusanov គឺជាកីឡាករសំខាន់ម្នាក់ដែលបានជួយឱ្យក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ទទួលបានកៅអីឡើងទៅលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិលែងចាត់ទុក Abdukodir ត្រឹមតែជាយុវជនដែលមានសក្តានុពលទៀតហើយ ប៉ុន្តែរូបគេគឺជាសេចក្តីសង្ឃឹមដ៏ចម្បងម្នាក់ក្នុងការប្រកួតវគ្គសំខាន់ៗ។

Lee Kang-in (កូរ៉េខាងត្បូង, Paris Saint-Germain)
ខ្សែបម្រើរបស់ក្រុម Paris Saint-Germain រូបនេះ មិនសូវជាបង្ហាញទម្រង់លេងលេចធ្លោខ្លាំងក្នុងរដូវកាលនេះទេ ប៉ុន្តែនៅតែជាកីឡាករដ៏សំខាន់សម្រាប់ក្រុម។ រូបគេបង្ហាញខ្លួនជាទៀងទាត់ក្នុងការប្រកួត Ligue 1 ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 4 ដងរួចមកហើយ។

Lee Kang-in ត្រូវបានគេទទួលស្គាល់ថាជាមេដឹកនាំម្នាក់ក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ក្នុងវគ្គជម្រុះ រូបគេស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 6 ដង ដែលជួយឱ្យក្រុមឆ្លងផុតវគ្គទាំងពីរដោយមិនស្គាល់ពាក្យថាចាញ់សូម្បីតែមួយប្រកួត។

Ritsu Dōan (ជប៉ុន, Eintracht Frankfurt)
ខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុនរូបនេះបង្ហាញខ្លួនបាន 27 ប្រកួតនៅ Bundesliga ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 5 ដង។ រូបគេក៏ជាកីឡាករជម្រើសដំបូងជាទៀងទាត់ក្នុងក្របខ័ណ្ឌឆេមពានលីគដោយបានចូលលេង 7 ប្រកួតក្នុងចំណោម 8 ប្រកួតរបស់ក្រុម។

Dōan នៅតែជាកីឡាករដ៏មានតម្លៃដូចគ្នាសម្រាប់ក្រុមជម្រើសជាតិជប៉ុន។ រូបគេបានជួយឱ្យក្រុម Samurai ខៀវឆ្លងផុតវគ្គជម្រុះប្រកបដោយទំនុកចិត្ត និងជាកីឡាករជម្រើសដំបូងជាទៀងទាត់របស់ជប៉ុន។ ក៏មានពាក្យចចាមអារ៉ាមក្នុងសារព័ត៌មានអំពីការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗនៅអឺរ៉ុបផងដែរ ដូច្នេះការបង្ហាញទម្រង់លេងដ៏ខ្លាំងក្លានៅអាមេរិក អាចជាជំហានដ៏សំខាន់មួយទៀតសម្រាប់កីឡាកររូបនេះ។

Kim Min-jae (កូរ៉េខាងត្បូង, Bayern Munich)
ខ្សែការពារកណ្តាលរបស់ក្រុមដែលខ្លាំងបំផុតនៅអាល្លឺម៉ង់រូបនេះ បានលេងក្នុងកម្រិតកំពូលអស់រយៈពេលយ៉ាងយូរមកហើយ។ ក្នុងរដូវកាលនេះ Kim Min-jae បង្ហាញខ្លួនបាន 19 ប្រកួតនៅ Bundesliga ដណ្តើមបាល់បាន 98 ដង ឈ្នះការតែតបាល់ 37 ដង ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់បាន 1 ដង។ តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា កីឡាករកូរ៉េរូបនេះមានសារៈសំខាន់កម្រិតណាសម្រាប់ក្លឹបរបស់គេ។

Kim Min-jae ក៏មានតួនាទីសំខាន់ដូចគ្នានៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ រូបគេនៅតែជាបុគ្គលសំខាន់ម្នាក់ក្នុងតំបន់ការពារ និងជួយឱ្យក្រុម Taegeuk Warriors រក្សាភាពរឹងមាំក្នុងការប្រកួតធំៗ។

តាមដានកីឡាករដែលអ្នកចូលចិត្តជាមួយ 1xBet
អាស៊ីនឹងមានវត្តមានតំណាងនៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ មិនត្រឹមតែតាមរយៈឈ្មោះដែលធ្លាប់ស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈកីឡាករដែលបានបង្ហាញសមត្ថភាពកម្រិតខ្ពស់រួចជាស្រេចនៅក្នុងលីគខ្លាំងៗ និងក្នុងការប្រកួតអន្តរជាតិធំៗ។ ហេតុដូច្នេះហើយ ទម្រង់លេងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រ និងអ្នកស្វែងរកកីឡាករមកពីក្លឹបល្អៗបំផុតនៅអឺរ៉ុប។ តាមដានជើងខ្លាំងក្នុងដួងចិត្តរបស់អ្នក ហើយរំភើបរីករាយជាមួយសមរភូមិវាលស្មៅដ៏ជក់ចិត្តជាមួយ 1xBet ដែលជាវេទិកាកំសាន្តលំដាប់សកល!

To Top