បរទេស៖ ក្រសួងរតនាគារអាមេរិកកំពុងពិចារណាដាក់រូបភាពប្រធានាធិបតីអាមេរិកលោក Donald Trump លើកាក់មួយដុល្លារ សម្រាប់ថ្ងៃដែលប្រារព្ធខួបលើកទី២៥០ នៃឯករាជ្យរបស់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមសេចក្តីព្រាងការរចនាដំបូងដែលបានបង្ហាញកាលពីថ្ងៃសុក្រ កាក់នេះបង្ហាញពីទម្រង់របស់លោក Trump នៅម្ខាង រួមជាមួយនឹងពាក្យ “សេរីភាព” និង ពាក្យ “នៅក្នុងព្រះដែលយើងទុកចិត្ត”...
ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសកម្មភាពអសីលធម៍របស់ជនជាតិថៃ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឱ្យសោះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេពីសកម្មភាពអសីលធម៍ របស់ជនជាតិថៃ ដោយភ្ជាប់នូវខ្លឹមសារថា «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្តមិនជាប់ ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ហើយបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ តុលា លោកទេសរដ្ឋមន្រ្តី...
ភ្នំពេញ: មានហេតុការណ៍ ធ្វើអត្តឃាតមួយកើតឡើង នៅចំណុចក្លឹបហាត់ប្រាណយីហោ ELITE ផ្លូវ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បង្កដោយបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាព យកកូនកាំបិតចុងស្រួចចាក់ខ្លួនឯងរបួស តែមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកម្លាំងអន្តរាមន៏...
ការ៉ាកាស៖ ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ប្រទេសវេណេស៊ុយអេឡា បានថ្កោលទោសចំពោះការលុកលុយខុសច្បាប់របស់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស លោក Yvan Gil បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះនេះត្រូវបានគេរកឃើញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដែលមានចម្ងាយប្រហែល ៧៥គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់យើង។ លោកបានលេីកឡេីងថា សម្រាប់ប្រទេសវេណេស៊ុយអេឡា ទង្វើនេះ “បង្កើតជាការញុះញង់ដែលគំរាមកំហែងដល់អធិបតេយ្យភាពជាតិ” និងបំពានច្បាប់អន្តរជាតិ និងអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ លោកបន្ដថា...
ខេត្តតាកែវ៖ លោក វី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំ សមាជិកក្លឹបសិក្សា នៃកម្មវិធី (មនសិការពលរដ្ឋល្អ) ខេត្តតាកែវ ចូលរួមប្រកួតផ្តាច់ព្រ័ត្រ គម្រោង (កម្ពុជាក្នុងបេះដូងខ្ញុំ) ថ្នាក់ជាតិ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ។ ជាលទ្ធផល...
បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានស្វែងរកនិងបំផ្លាញសំបុកក្រុមលួចកាត់ខ្សែភ្លេីង ដែលត្រូវបានផ្សព្វផ្សាយយ៉ាងចំហរក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់ដំបង សហការក្របួចពួកនេះដល់លំនៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំនួន០២នាក់...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានទាមទារ “ការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់” នៃអាជ្ញាធរអ៊ីស្រាអែលម៉ិកស៊ិកចំនួន ៦នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ទាក់ចាប់កងនាវាចរ ដែលប៉ុនប៉ងផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។ លោកស្រី Sheinbaum បានបញ្ជាក់ចំនួននេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីដោយថា ពួកគេកំពុងត្រូវបានឃុំខ្លួននៅកំពង់ផែ Ashdod ។ សកម្មជនដែលត្រូវបានឃុំខ្លួននៅលើនាវា Global Sumud Flotilla មិនទាន់ទទួលបានការគាំទ្រផ្នែកកុងស៊ុលនៅឡើយទេ។ លោកស្រី Sheinbaum...