ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជា នៅតែជាប្រទេស ដែលមានថាមពលស្អាតខ្ពស់ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវមក ពុំមានប្រទេសណា មានថាមពលស្អាតច្រើនដូចកម្ពុជាទេ ។ ថ្លែងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក កែវ...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមនឹងទទួលបានសមទ្ធផលថ្មី គឺការដែលកំពុងសាងសង់ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ដោយថាមពលនេះ នឹងជួយឱ្យកម្ពុជា ធានាបាននូវការផ្គត់ផ្គង់អគ្គិសនី ដែលមាននិរន្តរភាព ស្ថេរភាព និងបានល្អនៅថ្ងៃអនាគត ។ ថ្លែងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣...
យូអិន៖ អ្នកការទូតចិនបានឲ្យដឹងនៅឯវេទិកា Bled Strategic Forum ដែលជាសន្និសីទគោលនយោបាយការបរទេសឈានមុខគេរបស់ប្រទេសស្លូវេនីថា អង្គការសហប្រជាជាតិ មិនអាចខ្វះបាន ប៉ុន្តែត្រូវការកំណែទម្រង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Hongbo អតីតតំណាងពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុប និងជាអតីតអគ្គលេខាធិការរងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ក្នុងអំឡុងកិច្ចប្រជុំស្តីពីការធ្លាក់ចុះនៃសម្ព័ន្ធភាព និងភាពជាដៃគូដែលកំពុងលេចធ្លោនៅក្នុងវេទិកានេះ។ លោកបានលើកឡើងថា “អង្គការសហប្រជាជាតិគឺជាស្ថាប័នអន្តររដ្ឋាភិបាលដ៏ធំបំផុត ហើយយើងត្រូវការវា ប៉ុន្តែវាទាមទារឱ្យមានកំណែទម្រង់។...
បរទេស៖ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គឺជាអង្គការនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចអឺរ៉ាស៊ី ដោយមានការចូលរួមពីមហាអំណាចនុយក្លេអ៊ែរជាច្រើនដូចជា ចិន រុស្ស៊ី និងឥណ្ឌា។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2001 , SCO បានទទួលមរតកពី “Shanghai Group” ដែលមុខងារដើមគឺដោះស្រាយជម្លោះព្រំដែននៅអាស៊ីកណ្តាលក្នុងសម័យក្រោយសង្គ្រាមត្រជាក់។ SCO ត្រូវបានគេចោទប្រកាន់ជាយូរមកហើយថា បានប្រឆាំងនឹងអាមេរិកជា “អង្គការណាតូក្រហម”...
ប៉េកាំង៖ ប្រទេសចិន ធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅកណ្តាលទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់ខ្លួនក្នុងសង្គ្រាមលោកលើកទីពីរ ដោយសន្យាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍន៍ដោយសន្តិភាពនៅក្នុងពិភពលោកដែលនៅតែពោរពេញដោយភាពចលាចល និងភាពមិនច្បាស់លាស់។ នៅទីលានធានអានមេន ឈរលើសំណង់ដ៏ខ្ពស់ដែលមានរាងដូចមហាកំផែង ដែលជានិមិត្តរូបនៃភាពក្លាហាន និងសាមគ្គីភាពរបស់ប្រជាជាតិចិន ក្នុងការទប់ទល់នឹងការឈ្លានពានរបស់បរទេស ដែលបំពាក់ដោយលេខដ៏ធំ “១៩៤៥” និង “២០២៥” ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍នេះ។ ប្រធានាធិបតីចិនលោក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា «ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត» ដើម្បីក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ក្រោមប្រធានបទ «ការលើកកម្ពស់ អក្ខរកម្មក្នុងយុគសម័យឌីជីថល» សម្តេចធិបតី...
សៀមរាប៖ នៅព្រឹកថ្ងៃទី3 ខែកញ្ញា ឆ្នាំ 2025 ការស្ថាបនាស្ពានក្នុងភូមិត្រពាំងវែងសង្កាត់ក្របីរៀលក្រុងសៀមរាបសាងសង់បានប្រមាណជា 40%។ គម្រោងស្ពាននេះគឺជាគម្រោងរបស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តសៀមរាប។ សូមជម្រាបផងដែរថាស្ពានដែលកំពុងសាងសង់នេះគឺជាផ្លូវស្ពានដែលមានការមមាញឹកសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងបងប្អូនប្រជាពលរដ្ឋប្រមូលផលកសិកម្ម។ ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងផ្តល់សិទ្ធិចូលដោយគ្មានទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ីលើមូលដ្ឋានសាកល្បងរយៈពេលមួយឆ្នាំ ដើម្បីសម្រួលបន្ថែមទៀតដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់ប្រធានាធិបតីរុស្ស៊ី Vladirmi Putin ក្នុងប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ដែលលោកបានជួបសមភាគីចិនលោក Xi Jinping និងមេដឹកនាំពិភពលោកផ្សេងទៀតដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានថា កម្មវិធីលើកលែងទិដ្ឋាការនឹងត្រូវបានពង្រីកដល់អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។ សម្រាប់អ្នកដំណើរនឹងអាចចូលប្រទេសបានរហូតដល់៣០ថ្ងៃសម្រាប់អាជីវកម្ម ទេសចរណ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Vladimir Zelenksy របស់អ៊ុយក្រែន មិនទាន់បានឯកភាពគ្នាក្នុងជំនួបកំពូលនៅឡើយទេ នេះបើតាមប្រធានាធិបតីតួគី Recep Tayyip Erdogan បាននិយាយអះអាង។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងដំណើរត្រឡប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ លោក Erdogan...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចេញដំណើរពីក្រសួងការពារជាតិ ឆ្ពោះទៅ ខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ កញ្ញា ថា «ក្រសួងការពារជាតិ...