ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ការដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នឹងដើរតួនាទីជាចលករយ៉ាងសំខាន់ រួមចំណែកផ្សព្វផ្សាយលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ។ តាមរយៈសារអបអរសាទររបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ,...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា “សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលបានព្រមព្រៀងដោយមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ីកាលពីខែមិថុនា បានចូលជាធរមានហើយ កាលពីថ្ងៃពុធជាមួយនឹងការផ្លាស់ប្តូរ “ឧបករណ៍ផ្តល់សច្ចាប័ន” នៅទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងខែមិថុនា...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា អ៊ីស្រាអែល កំពុង “ធ្វើការឆ្ពោះទៅរក” កិច្ចព្រមព្រៀងចំណាប់ខ្មាំង ហើយនឹងមិនបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ក្នុងពេលបច្ចុប្បន្ននេះទេ។ លោកបានលើកឡើងក្នុងអំឡុងពេលដំណើរទេសចរណ៍នៅទីក្រុង Tel Nof Airbase នៅភាគកណ្តាលប្រទេសអ៊ីស្រាអែលថា “មានឱកាសដែលពេលនេះយើងនឹងពិតជាអាចឈានទៅរកកិច្ចព្រមព្រៀងផ្លាស់ប្ដូរចំណាប់ខ្មាំង” ។ លោកបានលើកឡើងថា អ៊ីស្រាអែល នឹងមិនបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សាឡើយ...
ភ្នំពេញ៖ ក្រុមហ៊ុនល្បីៗ ក្នុងទីផ្សារហុងកុងនិងម៉ាកាវ ជាង៣០ មានដូចជា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines ជាដើម។ល។ បានបង្ហាញពីចំណាប់អារម្មណ៍សំណូមពរ និងគម្រោងស្នើសុំធ្វើដំណើរមកស្វែងយល់ពីប្រទេសកម្ពុជា និងគោលដៅទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចថ្មីបន្ថែម ជូនអតិថិជនរបស់ខ្លួន នាពេលឆាប់ៗខាងមុខ។ ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាសលោក...
អបអរសាទរ ក្រមាខ្មែរ ត្រូវបានអនុម័ត យល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ សម្ដេចតេជោ ៖ ជោគជ័យនៃទំនាក់ទំនងកម្ពុជា-ចិន ឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ សហភាព សហជីពកូរ៉េ នឹងធ្វើកូដកម្មមិនកំណត់ ពេលវេលារហូតដល់លោក Yoon ចុះចេញពីតំណែង នគរបាលជាតិ ទុកពេលកំណត់ត្រឹមថ្ងៃទី១០ ធ្នូ ដើម្បីឲ្យអ្នកប្រើបណ្តាញសង្គម និងបុគ្គលមានប្រជាប្រិយ លុបចោលព័ត៌មានល្បែងអនឡាញ...
ភ្នំពេញ៖ អបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ របស់ជាតិកម្ពុជាទាំងមូល ដែលគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27។ យោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៤ ខែធ្នូ...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានតែងតាំងលោក Warren Stephens ដែលជាវិនិយោគិនធនាគារដែលមានវ័យ ៦៧ឆ្នាំមកពីរដ្ឋ Arkansas ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្ទាប់ប្រចាំនៅចក្រភពអង់គ្លេស ។ លោក ត្រាំ បានថ្លែងថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា លោក Warren A. Stephens…...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យនៃទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ ក្រោមការជំរុញនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សា ជាមួយលោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៤...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ថ្ងៃពុធនេះបានស្នើសុំលាលែងពីតំណែង ជុំវិញភាពចលាចលដែលបណ្តាលមកពីការដាក់ច្បាប់អាជ្ញាសឹកដោយលោកប្រធានាធិបតី Yoon Suk Yeol ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kim Yong-hyun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា...
ភ្នំពេញ៖ លោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ការប្រាស័យទាក់ទង និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រវាងកម្ពុជា-ចិន គឺដូចជាគ្រួសារតែមួយ និងជាមិត្តភាព ដែលមិនអាចបំបែកបំបាក់បានឡើយ។ ក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹក...