ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានផ្ញើដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវពង្រឹង និងធ្វើការឆែកឆេរយ៉ាងម៉ឺងម៉ាត់រាល់យកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ ពិសេសលុបបំបាត់នូវការនាំចូលទូរសព្ទ និងគ្រឿងញៀន។ ការលើកឡើងរបស់ លោកឧត្តមអគ្គានុរក្សលេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូនប្រធានស្តីទី ពន្ធនាគារខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោ អគ្គនាយករង ប្រធាននាយកដ្ឋាន...
ភ្នំពេញ៖ លោក André Pastrana Arango ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានសម្តែងនូវការកោតសសើរ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ ។ ការលេីកឡេីងរបស់ប្រធានអង្គការ IDC-CDI ខាងលេីនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម និងការលះបង់ពុះពារមិនខ្លាចនឿយហត់ របស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយធានាបានបរិយាកាសសង្គម អំណោយផលបម្រើដល់ការរៀបចំនូវកម្មវិធីសិល្បៈ កីឡា និងទស្សនីយភាពផ្សេងៗ យ៉ាងក្លៀវក្លារស់រវើក ដើម្បីអបអរនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ តាមរយៈលិខិតសរសើរ និងថ្លែងអំណរគុណ ផ្ញើជូនគណៈបញ្ជាការឯកភាពនៃរដ្ឋបាលរាជធានី-ខេត្ត...
ប្រទេសជប៉ុន មានបំណងឱ្យយានជំនិះថ្មី ទាំងអស់ប្រើប្រាស់ជីវៈឥន្ធនៈ នៅដើមទសវត្សរ៍ឆ្នាំ២០៣០ រុស្សីសម្រេចចិត្ត រឹតបន្តឹងការនាំចេញ សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់សហរដ្ឋអាមេរិក ចិនក្លាយជាប្រទេសលេខ១ លើវិស័យទាញយក ថាមពលពីសូឡា ពីដែនសមុទ្រ ស្រ្តីទី១ របស់ប្រទេសប្រេស៊ីល ជេរមហាសេដ្ឋីអាមេរិក Elon Musk នៅកណ្តាលវេទិកាសាធារណៈ លោក បៃដិន បើកភ្លើងខៀវ ឲ្យអ៊ុយក្រែន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច មហិច្ឆតារបស់យើង មិនមែនជាកម្លាំងយោធាទេ ប៉ុន្តែគឺក្នុងការបង្កើតសន្តិភាព ។ ប្រសាសន៍របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសថ្លែងសុន្ទរថាគន្លឺះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ ក្នុងនោះសម្តេចធិបតី...
បេរ៉ូត៖ ទីភ្នាក់ងារព័ត៌មានផ្លូវការជាតិ (NNA) របស់ប្រទេសលីបង់ បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់ថ្មីចំនួន ៥ លើកលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរ៉ូត កាលពីព្រឹកថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានអំពីការជម្លៀស។ ក្នុងចំណោមការវាយឆ្មក់នោះ ពីរនាក់បានកំណត់គោលដៅជុំវិញព្រះវិហារមួយទល់មុខមន្ទីរពេទ្យ Saint George ក្នុងតំបន់ Hadath ពីរទៀតបានកំណត់គោលដៅ និងបំផ្លាញអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់នៅជិតព្រះវិហារមួយក្នុងតំបន់...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ដែលជាអ្នកជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានថ្លឹងថ្លែងលើការសម្រេចចិត្តជាក់ស្តែងរបស់ប្រធានាធិបតី Joe Biden ក្នុងការដាក់ទណ្ឌកម្មជាផ្លូវការលើការប្រើប្រាស់មីស៊ីលអាមេរិកលើគោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី ដោយយល់ស្របនឹងការបង្ហោះដែលសរសេរថា “libs love war ឬ ចូលចិត្តសង្គ្រាម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានប្រារព្ធពិធីដង្ហែរក្បួនយ៉ាងអាធឹកធមដើម្បីអបអរសាទរដល់ក្រុមកីឡាករទូក ង ដែលបានទៅចូលរួមប្រគួតប្រជែងរហូតដណ្តើមបានជ័យលាភីពានរង្វាន់លេខ ១ លេខ ៦ និង លេខ ២៧ ក្នុងព្រឹត្តិការប្រណាំងទូកថ្នាក់ជាតិនៅរាជធានីភ្នំពេញនាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ពិធីដង្ហែរក្បួនអបអរសាទរត្រូវបានធ្វើឡើងចាប់ពីចំនុចក្បាលស្ពានថ្ម...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ជោគជ័យ នៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាថ្លែងឱ្យដឹងថា កាយរឹទិ្ធជាតិកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារនិងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសច្ចាប្រណិធាន...