តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានថា ប្រទេសនេះនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបដោយបង្ខំ ចំពោះការបំពានណាមួយ ហើយនឹងខិតខំប្រឹងប្រែង ដើម្បីការពារផលប្រយោជន៍ និងប្រជាជនរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលចង្អុលទៅរបាយការណ៍កាលពីថ្ងៃអង្គារដោយ CNN ដែលដកស្រង់ “ព័ត៌មានជាច្រើន” របស់មន្រ្តីសហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកបានទទួលការស៊ើបការណ៍សម្ងាត់ថ្មី “ដែលបង្ហាញថា...
អ្នកបើកបររថយន្តតាក់ស៊ី នៅថៃ ទាមទារឱ្យរដ្ឋាភិបាល បិទសេវារថយន្ត Grab នៅព្រលានយន្តហោះ អាមេរិក នឹងមានយន្តហោះចម្បាំង បំបាំងកាយខ្លាំងបំផុត មិនធ្លាប់មានគឺ F-47 ដើម្បីទប់ទល់នឹង សង្គ្រាម ដែនអាកាសជាមួយចិន Updated៖ នាយករដ្ឋមន្ត្រីជប៉ុន បណ្តេញរដ្ឋមន្ត្រីកសិកម្ម ចេញពីតំណែង មុនពេលបោះឆ្នោត សភាជិតមកដល់ ឥណ្ឌូនេស៊ី មានបំណងក្លាយជាអ្នកផ្គត់ផ្គង់...
ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីបណ្តាពន្ធនាគារទាំងអស់ នារដូវវស្សានេះ ត្រូវត្រៀមបង្ការគ្រោះទឹកជំនន់ ជាពិសេស ពន្ធនាគារងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ការណែនាំរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា របស់អគ្គនាយដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥...
ហែលស៊ីនគី៖ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជាតិ Yle ថាកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហែលស៊ីនគី។ លោកបានលើកឡើងថា កិច្ចពិភាក្សាទំនងជានឹងរួមបញ្ចូលតំណាងមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដោយហៅកិច្ចប្រជុំដ៏មានសក្តានុពលជាជំហានវិជ្ជមានឆ្ពោះទៅរក ការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបានបន្ដថា “វាទំនងណាស់ ដែលនៅសប្តាហ៍ក្រោយ ឧទាហរណ៍នៅបុរីវ៉ាទីកង់...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក។ លោក កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។...
កំពង់ធំ៖ លោកចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ បានសហការជាមួយ និងក្រុមការងារមកពីនាយកដ្ឋាន ផលិតកម្មសត្វនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីពិនិត្យនិងវាយតម្លៃលើការស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វ និងចិញ្ចឹមសត្វ និងការស្នើរសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វ ដែលត្រូវអស់សុពលភាពនាពេលខាងមុខនេះដើម្បីអោយស្របទៅ និងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ហើយក៍បានឆ្លៀតចុះពិនិត្យមើលពិសង្វាក់ផលិតកម្មសត្វ(សត្វទា)ដែលស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនេះលោក...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា តំបន់ទាំងអស់នៃតំបន់ហ្គាហ្សាស្ទ្រីប នឹងស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែល ហើយក្រុមហាម៉ាស់ នឹងត្រូវកម្ចាត់ដោយការបញ្ចប់នៃ “ប្រតិបត្តិការ Gideon’s Chariots” ដែលកំពុងបន្តរបស់ខ្លួន។ លោក ណេតាន់យ៉ាហ៊ូ បានពណ៌នាអំពីប្រតិបត្តិការនេះ ដែលលោកបានលើកឡើងថា បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្ដាហ៍ជា “ដំណាក់កាលចុងក្រោយ” នៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ យុទ្ធនាការនោះត្រូវបានចាប់ផ្តើម...
ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យជ្រើសរើស មន្ត្រីកិច្ចសន្យា ក្របខណ្ឌពិសេស ក្នុងវិស័យ២ ដែលអាចទទួលអត្ថប្រយោជន៍ ដូចមន្ត្រីក្របខណ្ឌទូទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញស្នាដៃស្រាវជ្រាវ និក្ខេបបទរបស់កូនខ្មែរ យកទៅក្នុងបណ្ណាល័យ ទូទាំងប្រទេស លោក ឈុំ សុជាតិ...
រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ជប៉ុន លាលែងពីតំណែង ក្រោយលើកឡើងថា លោកមិនដែលទិញអង្ករនោះទេ ក្នុងពេលអង្ករឡើងថ្លៃ ប៉ាណាម៉ា បញ្ជាក់ជាថ្មីអំពីអព្យាក្រឹតភាពរបស់ព្រែកជីកប៉ាណាម៉ា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ថា រដ្ឋាភិបាលកំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិតផល ពីកសិករដែលសល់ច្រើន តុលាការកំពូលថៃ កាត់ទោសតារា Rock «សេក ឡូសូ» ឲ្យជាប់ពន្ធនាគារជាង២ឆ្នាំ...
ហ្គាហ្សា៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងពង្រីកការវាយលុកលើដីរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា និងដណ្តើមកាន់កាប់ទឹកដីនៃតំបន់នេះបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រមុខយោធាអ៊ីស្រាអែលលោក Eyal Zamir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូពីហ្គាហ្សានៅថ្ងៃទី៤ នៃប្រតិបត្តិការ Gideon’s Chariots ដែលជាការវាយលុកលើដីដ៏ធំបំផុតរបស់អ៊ីស្រាអែល លើតំបន់ឡោមព័ទ្ធក្នុងរយៈពេលជាច្រើនខែថា “យើងនឹងពង្រីកប្រតិបត្តិការរបស់យើង បង្កើតការគ្រប់គ្រងប្រតិបត្តិការលើទឹកដីបន្ថែមទៀត និងបោសសម្អាត និងរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវករ រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ចាត់យ៉ាងដាច់អហង្ការ”។ យ៉ាងហោចណាស់មនុស្ស ៨៧នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា...