ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្ដស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់, ក្នុងករណីប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅស្រុកវាលវែង។ តាមរយៈបណ្ដាញសង្គមរបស់ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ថា «យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ...
ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏ក្រៀមក្រំ និងគួរឱ្យរន្ធត់បំផុតមួយបានកើតឡើង នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារតែជនបង្កម្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ បានផ្ទុះគ្រាប់បែកដាក់កម្លាំងអន្តរាគមន៍។ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃ: បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មាន និងចុះទៅអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ ក្រោយពេលជនសង្ស័យបានបង្កភាពវឹកវរ...
ខេត្តសៀមរាប៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួម “ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ” ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសមាជិក បានអញ្ជើញបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន៩គ្រួសារ ដែលមានទឹកប្រាក់សរុបចំនួន ៥៤,០០០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសព។ ក្នុងឱកាសនោះ...
ពោធិ៍សាត់៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ជាលើកដំបូង កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុត ដោយចាប់ផ្តើមវិនិយោគលើផ្ទៃដីចំនួន ១,០០០ ហិកតា ក្នុងទឹកដីខេត្តពោធិ៍សាត់។ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH...
ភ្នំពេញ ៖ ស្រ្តីវ័យកណ្តាលម្នាក់ ត្រូវបាត់បង់ជើងម្ខាងភ្លាមៗដោយសារការដើររកដកផ្សិត ហើយដើរជាន់មីនប្រឆាំងមនុស្សប្រភេទ GYATA-64 នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ ហេតុការណ៍នេះ កើតឡើងនៅភូមិសាស្រ្តខាងមុខតំបន់ប្រវត្តិសាស្រ្ត យោធាតាទុំ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ស្រ្តីរងគ្រោះ ឈ្មោះ អាន បៀត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។ ការអនុញ្ញាត បានធ្វើឡើងបន្ទាប់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកសំណើជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។ ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ានដឹកនាំដោយលោកបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី៥ ខែសីហា...
លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី...