ភ្នាក់ងារ FBI ត្រូវបានចោទប្រកាន់ពីបទលួចរូបិយប័ណ្ណគ្រីបតូតម្លៃជិត ១ លានដុល្លារ ពីគោលដៅស៊ើបអង្កេត
បរទេស៖ អ្នកត្រួតពិនិត្យប្រឆាំងចារកម្ម FBI ម្នាក់បានយករូបិយប័ណ្ណគ្រីបតូដែលមានតម្លៃប្រហែល ៩២៥,០០០ ដុល្លារអាមេរិកពីគោលដៅចារកម្មបរទេសដែលគាត់កំពុងស៊ើបអង្កេត ហើយបានផ្លាស់ប្តូរវាទៅដាក់ក្នុងកាបូបផ្ទាល់ខ្លួនរបស់គាត់ ។ នេះបើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌដែលបានដាក់នៅរដ្ឋ Virginia កាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ថា លោក Patrick Steven Yaroch ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា នៅផ្ទះរបស់គាត់នៅ Ashburn រដ្ឋ Virginia សហរដ្ឋអាមេរិក ហើយត្រូវបានចោទប្រកាន់នៅថ្ងៃដដែលដោយពាក្យបណ្តឹងព្រហ្មទណ្ឌនៅក្នុងតុលាការស្រុកសហរដ្ឋអាមេរិក Eastern District នៃរដ្ឋ Virginia ពីបទដឹកជញ្ជូនទំនិញដែលលួច មូលបត្រ និងប្រាក់ និងការទទួលទំនិញលួច មូលបត្រ និងប្រាក់ នេះបើយោងតាមការចុះផ្សាយរបស់ Washington Examiner ហើយ FBI ក៏បានបណ្តេញគាត់ចេញនៅថ្ងៃនោះដែរ។
សេចក្តីថ្លែងការណ៍មិនបានប្រាប់ឈ្មោះប្រទេសដែលគណនីរបស់ពួកគេត្រូវបានដកចេញទេ ដោយពណ៌នាថាវាគ្រាន់តែជាការប្រឆាំងប៉ុណ្ណោះ។ មនុស្សពីរនាក់ដែលស្គាល់បញ្ហានេះបានប្រាប់ NBC News ថាវាគឺជាប្រទេសរុស្ស៊ី។
ចំណែកវែបសាយ Bitcoin.com បានរាយការណ៍ថា ប្រទេស និងអត្តសញ្ញាណរបស់គោលដៅទាំងពីរនៅតែត្រូវបានបិទបាំងនៅក្នុងកំណត់ត្រាតុលាការ។
ប្រែសម្រួលៈ ណៃ តុលា









