បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36 សេន ឬ 0.33% មកនៅត្រឹម 108.67 ដុល្លារក្នុងមួយបារ៉ែល។ ប្រេង US...
បរទេស៖ លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃចន្ទថា កងកម្លាំងអាមេរិកដែលមានទីតាំងនៅលើកោះ Bubiyan របស់ប្រទេសគុយវ៉ែតត្រូវបានកំណត់គោលដៅដោយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា លោក Ebrahim Zolfaqari បាននិយាយថា អ៊ីរ៉ង់បានកំណត់គោលដៅឧបករណ៍ផ្កាយរណប និងគ្រាប់រំសេវនៅលើកោះនេះដោយយន្តហោះគ្មានមនុស្សបើក...
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ ។ យោងតាមសេចក្តីណែនាំរបស់ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.)បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង)នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ ជូនសាធារណជនចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង...
កំពង់ធំ៖ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោក ឡុង គឺសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន ព្រមទាំងក្រុមការងាររដ្ឋបាលក្រុងស្ទឹងសែន ចៅសង្កាត់ទាំង៣ បានអញ្ជើញក្នុងពិធីចែកស្បៀង ជូនប្រជាពលរដ្ឋក្រីក្រកំរិត១ ចំនួន៤០០គ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ !ដែលមានទីតាំង ស្ថិតនៅបរិវេណវត្តសែនសេរី (ហៅវត្តក្តីសែន) សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កម្ពុជា បានដាក់ឱ្យដំណើរការ «កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ»ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។ ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គភាពទទួលបន្ទុកគឺ ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB), កម្មវិធីនេះគាំទ្រសហគ្រាសដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលការវិនិយោគ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យ ដែលជាសារមួយដែលហាក់ដូចជាបង្ហាញពីការពង្រីកថ្ងៃផុតកំណត់ សម្រាប់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។ នៅថ្ងៃទី ២១ ខែមីនា លោក ត្រាំ បានគំរាមថានឹង “វាយប្រហារ និងបំផ្លាញ” រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបរាជ័យក្នុងការបើកច្រកសមុទ្រនេះទាំងស្រុងក្នុងរយៈពេល ៤៨ ម៉ោង។ ពីរថ្ងៃក្រោយមក លោកបានពន្យារពេលការវាយប្រហារលើរោងចក្រថាមពលរយៈពេល...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃចន្ទ ដោយសារតែការភ័យខ្លាចជាបន្តបន្ទាប់នៃការខាតបង់ការផ្គត់ផ្គង់ ដោយសារតែការរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 1.71 ដុល្លារ ឬ 1.6 ភាគរយ ដល់ 110.74 ដុល្លារក្នុងមួយបារ៉ែល...
បរទេស៖ លោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានទទួលការសន្យាពីអ្នកតំណាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពនាវា ចំពេលមានការរំខានដល់ច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអ៊ីរ៉ង់។ ការប្តេជ្ញាចិត្តទាំងនេះគ្របដណ្តប់លើការនាំចូលសំខាន់ៗដូចជាប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងជី ដែលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ ការសន្យានេះកើតឡើង ខណៈដែលការបិទផ្លូវទឹកយុទ្ធសាស្ត្រជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កើនការភ័យខ្លាចលើសន្តិសុខផ្គត់ផ្គង់។ យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៥...
ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលបានរំលោភបំពានលើសកម្មភាពប្រកបវិជ្ជាជីវៈរបស់មេធាវី និងការបង្ខំឱ្យមេធាវីបំពានលើការសម្ងាត់ក្នុងវិជ្ជាជីវៈរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីបានសង្កេតឃើញថា មានករណីរំលោភបំពានមួយចំនួនបានកើតឡើងដូចជា៖ -ការឃាត់ខ្លួនមេធាវី ដែលកំពុងបំពេញតួនាទីតំណាងឱ្យកូនក្តីក្នុងវិវាទអចលនទ្រព្យ។-ការបង្ខំឱ្យមេធាវីអនុវត្តកិច្ចការ ដែលជាសមត្ថកិច្ចរបស់អាជ្ញាធរតុលាការ ឬមន្ត្រីនគរបាលយុត្តិធម៌។-ការបង្ខំឱ្យមេធាវីទម្លាយការសម្ងាត់ នៃទំនាក់ទំនងរវាងមេធាវី និងកូនក្តី។-ការប្តឹងមេធាវី ទាក់ទងនឹងការបំពេញតួនាទីតំណាងដោយអាណត្តិ និងការផ្តល់យោបល់ផ្នែកច្បាប់ជូនកូនក្តី។ គណៈមេធាវីអំពាវនាវ មុននឹងចាត់ការលើបណ្តឹងណាមួយប្រឆាំងនឹងមេធាវី អាជ្ញាធរគួរពិនិត្យឱ្យបានច្បាស់លាស់ថាតើសកម្មភាពនោះជាការប្រកបវិជ្ជាជីវៈមេធាវីដែរឬទេ។...
ព្រះវិហារ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...