event

ការប៉ះទង្គិចគ្នារវាង “បទពិសោធន៍” និង “ភាពរហ័សរហួន” ក្នុងកម្មវិធីប្រកួតប្រជែងខុសជំនាន់ថ្មីស្រឡាងរបស់ហង្សមាស

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពថ្មី និងមិនធ្លាប់មានពីមុនមក នឹងលេចរូបរាងឡើងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ឆាប់ៗនេះ តាមរយៈកម្មវិធីហ្គេមស៊ូវប្រកួតប្រជែងសមត្ថភាពខុសជំនាន់ដ៏ប្លែកអារម្មណ៍មួយ ដែលសន្យាថានឹងនាំមកនូវសំណើច និងក្តីរំភើបដល់ទស្សនិកជនគ្រប់ក្រុមគ្រួសារ។

កម្មវិធីខ្នាតធំនេះ គឺជាលទ្ធផលនៃកិច្ចសហការរវាងស្ថានីយទូរទស្សន៍រស្មីហង្សមាស ជាមួយនឹងក្រុមហ៊ុនម្សៅទឹកដោះគោកូរ៉េដ៏ល្បីនៅកម្ពុជា Star Grow Plus IQ និងអាហារបំប៉នប្រឆាំងភាពចាស់ lalavita NMN។

ចំណុចពិសេសដែលធ្វើឲ្យកម្មវិធីនេះក្លាយជាទីចាប់អារម្មណ៍ខ្លាំង គឺការប្រែក្លាយស្ទូឌីយោទៅជាសង្វៀនបំបែកកំណត់ត្រារវាងជំនាន់ពីរផ្សេងគ្នា នោះគឺការប៉ះគ្នារវាងក្រុមលោកតាលោកយាយជើងខ្លាំង ដែលមានវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ (តំណាងឱ្យបទពិសោធន៍ ការអត់ធ្មត់ និងលំនឹងចិត្ត) តទល់ជាមួយនឹងក្រុមកុមារតូចៗឆ្លាតវៃ អាយុពី ៦ ឆ្នាំ ដល់ ១០ ឆ្នាំ (តំណាងឱ្យភាពរហ័សរហួន ថាមពល និងគំនិតច្នៃប្រឌិត)។

បេក្ខជនទាំងពីរជំនាន់នេះ នឹងត្រូវឆ្លងកាត់ការប្រកួតជាច្រើនទម្រង់ និងស្វិតស្វាញបំផុត ដែលតម្រូវឲ្យពួកគេបញ្ចេញអស់ពីសមត្ថភាព ទាំងភាពរហ័សរហួននៃរាងកាយ ប្រាជ្ញាស្មារតី ការដោះស្រាយបញ្ហាភ្លាមៗ ព្រមទាំងការរក្សាលំនឹងទាំងផ្លូវកាយ និងផ្លូវចិត្ត។

តើ “ក្រុមចាស់ខ្លាំង” នឹងប្រើស្នៀតសន្សំពីបទពិសោធន៍ជីវិតបែបណា ដើម្បីទប់ទល់ជាមួយក្មេងៗ? ឬមួយក៏ “ក្រុមក្មេងពូកែ” នឹងប្រើល្បឿន និងភាពប៉ិនប្រសប់របស់ខ្លួន ដើម្បីដណ្តើមយកជ័យជម្នះ?

ទស្សនិកជនអាចរង់ចាំតាមដានទស្សនា និងស្វែងរកចម្លើយថាតើក្រុមណាជាអ្នកលើកពានរង្វាន់ តាមកាលបរិច្ឆេទ និងបណ្តាញផ្សព្វផ្សាយដូចខាងក្រោម៖

  • ពេលវេលាចាក់ផ្សាយ៖ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:០០ យប់តទៅ
  • ប៉ុស្តិ៍ទូរទស្សន៍៖ កញ្ចក់ទូរទស្សន៍រស្មីហង្សមាស (Hang Meas HDTV)
  • ការផ្សាយតាមអនឡាញ (Facebook Pages):
  • Hang Meas HDTV
  • Star Grow Cambodia
  • lalavita NMN Cambodia
  • ទស្សនិកជនអាចទស្សនាវីដេអូខ្លី (Trailer) នៃកម្មវិធីនេះជាមុន តាមរយៈតំណភ្ជាប់នេះ៖ https://www.facebook.com/reel/4318314565086141
To Top