ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក
រាជធានីភ្នំពេញ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ជាមួយដៃគូអាជីវកម្ម និងបណ្តាញចែកចាយប្រមាណ ៩០នាក់។

កម្មវិធីនេះប្រារព្ធឡើងដើម្បីបង្ហាញមុខទំនិញថ្មីៗ ណែនាំប្រូម៉ូសិនពិសេស ព្រមទាំងថ្លែងអំណរគុណដល់ដៃគូចែកចាយទាំងអស់ ដែលបានរួមចំណែកដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។

ក្នុងឱកាសនោះ ក្រុមហ៊ុនបានណែនាំផលិតផលថ្មីចំនួន ៦ប្រភេទ ជាមួយនឹងទំហំចម្រុះ៖
- ទឹកប៉េងប៉ោះ (៥គីឡូក្រាម, ២គីឡូក្រាម)
- ទឹកប្រេងខ្យង (៥គីឡូក្រាម, ១គីឡូក្រាម)
- ទឹកម្ទេសផ្អែម (៥គីឡូក្រាម, ៦២០ក្រាម)
- ទឹកម្ទេសហឹរ (៥គីឡូក្រាម, ២គីឡូក្រាម, ២៦០ក្រាម)
- ទឹកជ្រលក់ស៊ូគី (៣៩០ក្រាម)
- ម្សៅស៊ុប (៤០០ក្រាម)

រាល់ផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «រសជាតិឆ្ងាញ់ មានគុណភាព និងស្តង់ដារខ្ពស់» ដើម្បីធានាបាននូវទំនុកចិត្តពីអតិថិជន។ លោកអ្នកកាន់តែងាយស្រួលរកទិញនៅផលិតផលគ្រឿងទេសថ្មីនេះ តាមបណ្តាផ្សារតូច និងធំៗនៅក្នុងប្រទេសកម្ពុជា។

សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក គឺជាសហគ្រាសផលិត និងកែច្នៃអាហារ និងគ្រឿងទេស ក្នុងស្រុក ដែលផ្តោតលើការសុវត្ថិភាព អនាម័យ ដើរតួយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរស់នៅទំនើបនិងមាន ស្តង់ដារគុណភាពខ្ពស់ នាំចេញទៅកាន់ទីផ្សារពិភពលោក៕
