ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានថា សង្គ្រាមសាជាថ្មី ជាមួយសហរដ្ឋអាមេរិក​ អាចនឹងអូសបន្លាយយូរ ជាងជម្លោះលើកមុន

តេអេរ៉ង់៖​ ប្រទេសអ៊ីរ៉ង់បានព្រមានថា សង្គ្រាមណាមួយ​ ដែលផ្ទុះឡើងជាថ្មីជាមួយសហរដ្ឋអាមេរិក អាចនឹងអូសបន្លាយពេលយូរជាងការ ប្រយុទ្ធគ្នាកាលពីលើកមុន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា លោកនៅតែត្រូវចាត់ការគោលដៅផ្សេងទៀតបន្ថែមទៀត។ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់បានថ្លែងថា៖ «សង្គ្រាមដែលអាចនឹងកើតឡើងនៅថ្ងៃមុខ អាចនឹងអូសបន្លាយពេលយូរជាងជម្លោះមុនៗ ហើយប្រធានាធិបតីអាមេរិក​ នឹងមិនស្ថិតក្នុងស្ថានភាពដែលអាចកំណត់ពេលវេលា ឬលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្គ្រាមនោះឡើយ»។ នៅក្នុងដំណាក់កាលដ៏ក្តៅគគុកបំផុតនៃសង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ទៅលើប្រទេសអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់​ បានធ្វើការឆ្លើយតបវិញដោយការបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនវាយប្រហារនៅទូទាំងតំបន់។ ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏បានចូលរួមក្នុងសមរភូមិប្រយុទ្ធទាំងនៅក្នុងប្រទេសលីបង់ និងប្រទេសយេម៉ែនផងដែរ។ ការលើកឡើងរបស់លោក…

តេអេរ៉ង់៖​ ប្រទេសអ៊ីរ៉ង់បានព្រមានថា សង្គ្រាមណាមួយ​ ដែលផ្ទុះឡើងជាថ្មីជាមួយសហរដ្ឋអាមេរិក អាចនឹងអូសបន្លាយពេលយូរជាងការ ប្រយុទ្ធគ្នាកាលពីលើកមុន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា លោកនៅតែត្រូវចាត់ការគោលដៅផ្សេងទៀតបន្ថែមទៀត។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់បានថ្លែងថា៖ «សង្គ្រាមដែលអាចនឹងកើតឡើងនៅថ្ងៃមុខ អាចនឹងអូសបន្លាយពេលយូរជាងជម្លោះមុនៗ ហើយប្រធានាធិបតីអាមេរិក​ នឹងមិនស្ថិតក្នុងស្ថានភាពដែលអាចកំណត់ពេលវេលា ឬលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្គ្រាមនោះឡើយ»។

នៅក្នុងដំណាក់កាលដ៏ក្តៅគគុកបំផុតនៃសង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ទៅលើប្រទេសអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់​ បានធ្វើការឆ្លើយតបវិញដោយការបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនវាយប្រហារនៅទូទាំងតំបន់។ ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏បានចូលរួមក្នុងសមរភូមិប្រយុទ្ធទាំងនៅក្នុងប្រទេសលីបង់ និងប្រទេសយេម៉ែនផងដែរ។

ការលើកឡើងរបស់លោក Akraminia ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក​ អាចធ្វើការវាយប្រហារយ៉ាងឆាប់រហ័សទៅលើគោលដៅដែលនៅសេសសល់របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនៅមានទីតាំងមួយ ឬពីរទៀតដែលត្រូវដោះស្រាយ ប៉ុន្តែយើងអាចធ្វើវាបានក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ»។

លោកបានបន្ថែមទៀតថា៖ «អ្នកអាចពិចារណាលើភ្នំ Pickaxe​ ដែលចាំបាច់ត្រូវតែដោះស្រាយ។ យើងអាចធ្វើកិច្ចការទាំងអស់នោះបានយ៉ាងឆាប់រហ័ស»។ ការលើកឡើងនេះសំដៅទៅលើទីតាំងមួយដែលគេសង្ស័យថា​ ជាកន្លែងនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top