ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន ៩គ្រួសារ សរុប៥៤លានរៀល
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសមាជិក បានអញ្ជើញបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន៩គ្រួសារ ដែលមានទឹកប្រាក់សរុបចំនួន ៥៤,០០០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសព។

- គ្រួសារសពនីមួយៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ៦,០០០,០០០រៀល ក្នុងឱកាសនោះរួមមាន គ្រួសារសពលោកវរសេនីយ៍ទោ សារឿន ពេញ (និវត្តជន) ប្រគល់ជូនលោកស្រី គូ សាឡិត ត្រូវជាភរិយា មានទីលំនៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
- គ្រួសារសពលោកវរសេនីយ៍ទោ ឈាន ឆោម (និវត្តជន) ប្រគល់ជូនលោកស្រី ភួង សុលី ត្រូវជាភរិយា មានទីលំនៅភូមិកំពង់ក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកអនុសេនីយ៍ឯក ឈាន ម៉ៅ (និវត្តជន) ប្រគល់ជូនកញ្ញា ឈាន សៅនី ត្រូវជាកូនបង្កើត មានទីលំនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកអនុសេនីយ៍ឯក សូ យឿន (និវត្តជន) ប្រគល់ជូនលោកស្រី កែន អឿន ត្រូវជាភរិយា មានទីលំនៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកអនុសេនីយ៍ឯក ប៊ុន អឿង (និវត្តជន) ប្រគល់ជូនលោកស្រី កែង អិត ត្រូវជាភរិយា មានទីលំនៅភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកអនុសេនីយ៍ឯក អេង គឹមហួរ (និវត្តជន) ប្រគល់ជូនកញ្ញា អេង គឹមវិច្ឆិកា ត្រូវជាកូន មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកអនុសេនីយ៍ទោ សោម ពីឡុត (និវត្តជន) ប្រគល់ជូនលោកស្រី អ៊ុយ សុភាព ត្រូវជាភរិយា មានទីលំនៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកអនុសេនីយ៍ឯក ហ៊ុំ សុភឿន (និវត្តជន) ប្រគល់ជូនលោកស្រី សួន អូន ត្រូវជាភរិយា មានទីលំនៅភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
- គ្រួសារសពលោកព្រឹន្ទបាលឯក ម៉ាក សាម៉ន (និវត្តជន) ប្រគល់ជូនលោកស្រី ជា សឿន ត្រូវជាភរិយា មានទីលំនៅភូមិពោធិ៍អង្ក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជូនចំពោះក្រុមគ្រួសារសពទាំងអស់ ព្រមទាំងបានលើកឡើងថា ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា គឺជាការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភរបស់អង្គភាពចំពោះមន្ត្រីនគរបាល និងក្រុមគ្រួសារ នៅពេលជួបទុក្ខលំបាក ឬបាត់បង់សមាជិកក្នុងគ្រួសារ។

ជាការឆ្លើយតប តំណាងគ្រួសារសពទាំង៩គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការឧបត្ថម្ភដល់គ្រួសារមន្ត្រីនគរបាល ក្នុងគ្រាលំបាក ស្របតាមគោលការណ៍មនុស្សធម៌ និងសាមគ្គីភាពរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា៕
ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល









