កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ លោកអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើភូមិចំនួន១៣ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។ លោកអភិបាលខេត្ត...
ពោធិ៍សាត់÷ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង (សាលធំថ្មីសាលាខេត្ត) នៅព្រឹកថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២៦ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផុន លីវិរៈ...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលបង្កើនភាពតានតឹងក្នុងតំបន់ ចំពេលមានការព្រួយបារម្ភពីប្រទេសជិតខាង។ យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា សមយុទ្ធសង្គ្រាមនិទាឃរដូវប្រចាំឆ្នាំ ដែលមានឈ្មោះថា Freedom Shield (FS) នឹងបន្តរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី១៩ ខែមីនា។ ក្នុងអំឡុងពេលសមយុទ្ធនេះ សមយុទ្ធហ្វឹកហ្វឺនវាលចំនួន ២២ ដែលពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពពិតប្រាកដនឹងត្រូវធ្វើឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Mojtaba Khamenei កូនប្រុសរបស់អតីត មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ត្រូវបានតែងតាំងជាអ្នកស្នងតំណែងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ជាផ្លូវការហើយ។ លោក Ali Khamenei បានដឹកនាំប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ១៩៨៩ រហូតដល់ការស្លាប់របស់គាត់ក្នុងអំឡុងពេល នៃការបើកការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើទីក្រុងតេហរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ សភាអ្នកជំនាញរបស់ប្រទេសអ៊ីរ៉ង់ ដែលមានភារកិច្ចពិនិត្យ និងជ្រើសរើសមេដឹកនាំកំពូល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រ ថាពួកគេបានវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់ខណៈដែលកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់ការបាញ់មីស៊ីល មួយផ្សេងទៀតពីប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអ៊ីរ៉ង់បាននិយាយថា កម្លាំងជើងគោករបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសគុយវ៉ែត ជាមួយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើន ដោយបានប្តេជ្ញាថា ការវាយប្រហារនឹងបន្តនៅប៉ុន្មានម៉ោងខាងមុខនេះ។ ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលជាច្រើនដូចជា Khorramshahr-4, Kheibar និង Fattah...
នៅក្នុងទស្សនវិជ្ជានយោបាយសម័យទំនើប ប្រជាធិបតេយ្យមិនមានគំរូតែមួយសម្រាប់ប្រទេសទាំងអស់នោះទេ។ ប្រទេសនីមួយៗអភិវឌ្ឍប្រព័ន្ធនយោបាយដែលសមស្របនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ និងរចនាសម្ព័ន្ធសង្គមរបស់ខ្លួន។ ក្នុងករណីប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានបង្កើតគំរូដែលត្រូវបានហៅថា «ប្រជាធិបតេយ្យតាមបែបផែនចិន» ឬ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ គំរូនេះផ្អែកលើការរួមបញ្ចូលប្រព័ន្ធតំណាង និងប្រព័ន្ធពិគ្រោះយោបល់ ដើម្បីធានាថា ការសម្រេចចិត្តនយោបាយឆ្លុះបញ្ចាំងពីមតិ និងតម្រូវការរបស់សង្គមទូលំទូលាយ។ ក្នុងបរិបទនេះ មហាសន្និបាតសភាទាំងពីរ ដែលរួមមាន មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) និងមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន...
ឆ្លៀតក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជិតមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនតាងនាមឲ្យមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងការជូនពរសម្រាប់ទិវា និងការជូនពរដ៏ល្អបវរចំពោះតំណាងស្ត្រី សមាជិកស្ត្រី បុគ្គលិកស្ត្រី ដែលកំពុងចូលរួមមហាសន្និបាតសភាទាំងពីរចិន , ស្ត្រីគ្រប់ជនជាតិ គ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចិន និងជនរួមជាតិស្ត្រីនៃតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់តៃវ៉ាន់ ក៏ដូចជាអាណិកជនចិនស្ត្រីនៅក្រៅប្រទេស ៕
មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិនដែលចូលរួមមហាសន្និបាត សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនារសៀលថ្ងៃទី៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញសួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគម Jiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រ និងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ និងចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់សមាជិកសភា។ បន្ទាប់ពីស្តាប់ការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា លោក...
ខេត្តសៀមរាប៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ សូមជម្រាបជូនបងប្អូនសាធារណៈជនក្នុងខេត្តសៀមរាប អំពីការលក់ប្រេងក្នុងតម្លៃធម្មតា របស់ស្ថានីយ៍ប្រេងឥន្ទនៈ ដែលក្រសួងបានកំណត់។ ជាពិសេសគឺមានស្តុកគ្រប់គ្រាន់ សូមបងប្អូនកុំមានការបារម្ភ ឬទិញយកទៅស្តុកទុកដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ភាពប្រក្រតីនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេង។ ស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្ដាក្រុមហ៊ុនខាងក្រោម លក់តម្លៃត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ក្រុមហ៊ុនតេលា ស្ថានីយ៍ក្រុមហ៊ុនតូតាល់ ស្ថានីយ៍ក្រុមហ៊ុនកាលតិច ស្ថានីយ៍ក្រុមហ៊ុនស៊ូគីមិច ស្ថានីយ៍ក្រុមហ៊ុន សាវីមិច។ ដូច្នេះហើយស្ថានីយ៍មួយចំនួនដែលបានដឹងពីព័ត៌មានទាំងអស់នេះ...
ឧត្ដរមានជ័យ៖ ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃក្នុងខេត្តឧត្ដរមានជ័យ។ តាមរយៈសំណេរអមដោយរូបភាពជាច្រើនសន្លឹក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា «ការខិតខំយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ»។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាធំ នៅថ្ងៃទី០៧ ខែមីនា...