កំពង់ចាម ៖ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំ» នៅសាលាខេត្តកំពង់ចាម។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម តំណាងអង្គភាពកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក មេឃុំ និងចៅសង្កាត់...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងចំនួនពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងនូវក្មេងទំនើងបង្ហោះម៉ូតូចំនួន១២នាក់ ក្រោយពីពួកគេបានប្រព្រឹត្តកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី០៨ ខែសីហា...
ខេត្តព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស លោកបណ្ឌិត កៅ...
ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (ន.ក.ស.អ) ក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ កាសែតយោធានៅប្រទេសវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបានចាប់ផ្តើមផលិតអ្វីដែលគេពណ៌នាថា ជានាវាចម្បាំងប្រឆាំងនាវាមុជទឹកដែលផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតរបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា កាសែត Quan Doi Nhan Dan បានផ្សាយកាលពីល្ងាចថ្ងៃចន្ទថា នាវានេះ ដែលកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang...
គៀវ៖ កំពង់ផែទឹកជ្រៅចំនួនបីរបស់អ៊ុយក្រែនដែលគ្រប់គ្រងការនាំចេញផលិតផលកសិកម្មចំនួន ៩០ ភាគរយរបស់ប្រទេសបានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន។ ក្រសួងបានឧ្យដឹងថា រុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ១៨០ លើកលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Greater Odesa ចាប់តាំងពីដើមឆ្នាំ ២០២៦។ ទីភ្នាក់ងារសារព័ត៌មាន UNN បានរាយការណ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្នុងឆ្នាំទីផ្សារ ២០២៦-២០២៧ អាចធ្លាក់ចុះមកត្រឹម ២៩,៦ លានតោន ធ្លាក់ចុះ...
មណ្ឌលគិរី៖ នារសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាខេត្តមណ្ឌលគិរី, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង មានការអញ្ជើញចូលរួមពី លោក គង់ គឹមនី...
នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រទេសចិននៅតែបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីប្រកបដោយគុណភាពខ្ពស់។ ក្នុងដំណាក់កាលនៃការអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) ការលេចឡើងនៃ “ផលិតផលថ្មីបំផុតទាំងបី” ដែលរួមមាន រ៉ូបូតចល័ត, បញ្ញាសិប្បនិម្មិត (AI) និងឱសថប្រកបដោយនវានុវត្តន៍ កំពុងដើរតួនាទីជាកម្លាំងចលករថ្មីដល់ការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចចិន។ បន្ទាប់ពីការផ្តោតលើការនាំចេញរថយន្តថាមពលថ្មី ថ្មលីចូម និងផលិតផលដើរដោយថាមពលពន្លឺព្រះអាទិត្យ “ផលិតផលថ្មីបំផុតទាំងបី” ខាងលើ បង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រពី “ការផលិតនៅចិន”...
នាពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានដូចជាទីភ្នាក់ងារសារព័ត៌មានBloomberg របស់អាមេរិកជាដើមបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន ដោយបានអះអាងថា ប្រទេសចិនមាន “ប្រព័ន្ធមួយដែលអាចចម្លងបាន” ហើយអាចផលិតម៉ូដែលធំឈានមុខគេស្ទើរតែទាំងអស់នៅលើពិភពលោកទាំងមូល ។ ការផ្សាយដំណឹងនេះបានផ្តល់ចក្ខុវិស័យមួយសម្រាប់ឱ្យអ្នកផងទាំងពួងពិនិត្យឃើញ “ឱកាសចិន២.០” ។ ក្នុងរយៈពេលជិត៨សបា្តហ៍កន្លងមក ចាប់ពីម៉ូដែល Kimi K3 បំបែកកំណត់ត្រានៃម៉ូដែលប្រភពបើកចំហសកល ដល់កម្មវិធី DeepSeek សម្រេចបាននូវការលើកកម្ពស់យ៉ាងខ្លាំងនូវសមត្ថភាពរបស់ភ្នាក់ងារម៉ូដែលវៃឆ្លាតពាក់ព័ន្ធ រហូតដល់កម្មវិធី Qwen របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ ក្រសួងការបរទេសតាមរយៈសេចក្តីថ្លែងការណ៍បញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ...