ថ្ងៃទី ១២ ខែសីហា សកម្មភាពពិព័រណ៍និងការចាក់បញ្ចាំងភាពយន្តចិននៅក្រៅប្រទេសក្រោមប្រធានបទ « ភាពយន្តផ្លូវសូត្រ» បានសម្ពោធបើកជាផ្លូវការនៅរោងកុនមួយនៃទីក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តំណាងប្រហែល៣០០នាក់ដែលមកពីមជ្ឈដ្ឋាននានារបស់ចិននិងកៀហ្ស៊ីស៊ីស្ថានបានចូលរួមពិធីបើក។ សូមបញ្ជាក់ថា សកម្មភាពនេះរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ។ ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងកៀហ្ស៊ីស៊ីស្ថាន ពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន សកម្មភាពលើកនេះនឹងបញ្ចាំងរឿង « Shenzhou 16 » ជាដើមដែលជាភាពយន្តល្អៗរបស់ចិនដែលមានលក្ខណៈពិសេសដោយឡែកពីគ្នា ដើម្បីបង្ហាញយ៉ាងរស់រវើកពីភាពទាក់ទាញពិសេសនៃវប្បធម៌ចិននិងកម្លាំងចលករនៃឧស្សាហកម្មភាពយន្តចិន។ លោកLi Hua ទីប្រឹក្សាស្ថានទូតចិនប្រចាំកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា ផ្លូវសូត្របុរាណជាសក្ខីភាពនៃចំណងមិត្តភាពរយៈពេលជាងពីរពាន់ឆ្នាំរវាងប្រជាជនចិននិងប្រជាជនកៀហ្ស៊ីស៊ីស្ថាន គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»បានបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឆ្នាំនេះជាខួប ២៥ ឆ្នាំនៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ កៀហ្ស៊ីស៊ីស្ថាននឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ជឿថាសកម្មភាពនេះនឹងបង្កើនការយល់ដឹងពីគ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងរឹតបន្តឹងចំណងមិត្តភាព។ មន្ត្រីនៃក្រសួងវប្បធម៌ ព័ត៌មាននិងយុវជនកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា សកម្មភាពនេះបានផ្តល់ឱកាសមួយដល់ទស្សនិកជនកៀហ្ស៊ីស៊ីស្ថាន ឱ្យស្គាល់ពីប្រទេសចិនដ៏ទំនើប សង្ឃឹមថាសកម្មភាព «ភាពយន្តផ្លូវសូត្រ» អាចក្លាយជាការចាប់ផ្តើមថ្មីមួយក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្មសូមចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីជាធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកថវិកាចូលបុណ្យគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវជាកូនបង្កើតរបស់ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ...
វាជាប្រការគួរឱ្យកោតសរសើរ ដែលរដ្ឋាភិបាលឥណ្ឌាបានកំណត់គោលដៅដ៏សំខាន់សម្រាប់ខ្លួន និងសម្រាប់ជាតិ គឺការប្រែក្លាយប្រទេសឥណ្ឌាឱ្យទៅជា «ប្រទេសអភិវឌ្ឍន៍» (Viksit Bharat) នៅត្រឹមឆ្នាំ ២០៤៧ ដែលជាខួបគម្រប់ ១០០ ឆ្នាំ នៃទិវាឯករាជ្យជាតិឥណ្ឌា។ ទោះបីជាមានការយល់ស្របជាទូទៅថា ពាក្យ «Viksit Bharat» សំដៅលើប្រទេសអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែសម្រាប់គោលបំណងគោលនយោបាយសាធារណៈ វាចាំបាច់ត្រូវបែងចែក និងវិភាគគោលគំនិតនេះឱ្យបានស៊ីជម្រៅ ដើម្បីស្វែងយល់អំពីវិសាលភាព និងខ្លឹមសារពិតប្រាកដនៃគោលដៅនេះ។ ខាងក្រោមនេះ គឺជាការប៉ាន់ប្រមាណ និងការវិភាគលើបញ្ហានេះ៖...
ពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅក្នុងសាលបន្ទប់រង់ចាំនៃរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រតិភូចូលជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារ។ ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល...
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សម្តេចតេជោ ៖ អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន រួមចំណែកយ៉ាងសំខាន់ លើកកម្ពស់ ចំណងមិត្តភាពដែកថែប លោក ហង់ជួន ណារ៉ុន ណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌល លើសន្លឹកកិច្ចការបេក្ខជន លោក ប៉ែន...
ភ្នំពេញ ៖ ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន។ នេះគឺជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករ នៅស្រុករវៀង ខេត្តព្រះវិហារ ឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នោះរបស់ លោកបណ្ឌិត កៅ...
ភ្នំពេញ ៖ កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ថា...
ភ្នំពេញ៖លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។ ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ...