Feature

ទស្សនាវដ្តី«Qiushi»​ចុះផ្សាយ​អត្ថបទសំខាន់​របស់​លោក​ Xi Jinping ក្រោមចំណងជើង​ «លើកកម្ពស់​សមត្ថភាព​បង្ការ​ កាត់បន្ថយ ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​»

ទស្សនាវដ្តី ​«Qiushi» លើកទី១៦​ ដែល​នឹង​បោះពុម្ភផ្សាយនៅថ្ងៃទី១៦ ខែសីហា​នឹង​ចុះផ្សាយ​អត្ថបទ​សំខាន់របស់លោក​ ​Xi Jinping​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​​ប្រធានរដ្ឋចិន ​និង​ជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​​ក្រោមចំណងជើង​«លើកកម្ពស់​សមត្ថភាព​បង្ការ​ កាត់បន្ថយ ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​»។

អត្ថបទ​បាន​គូសបញ្ជាក់ថា​ ​ប្រទេស​ចិន​មាន​ទឹកដីធំល្វឹងល្វើយ ​ ​ភូមិសាស្ត្រ​ដ៏​ស្មុគស្មាញ​ ​អាកាសធាតុ​ចម្រុះបែប ដែលធ្វើឱ្យ​គ្រោះមហន្តរាយ​ធម្មជាតិ​កើត​ឡើង​ជាញឹកញាប់។ ​ចាប់​ពី​សមាជបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៨​មក​ ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​បាន​ចាត់ទុក​ការងារ​បង្ការ​ កាត់បន្ថយ ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​ជា​ការងារ​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់ប្រជាជន​ និង​សន្តិសុខ​ជាតិ​ ហើយ​បាន​​ដឹកនាំ​កម្មាភិបាល ​និងប្រជាជន​ឲ្យ​យកឈ្នះ​លើគ្រោះមហន្តរាយ​ធម្មជាតិធំៗជាបន្តបន្ទាប់ ​ដោយកាត់​បន្ថយ​ចំនួនអ្នកស្លាប់បាត់ជីវិត​និងរបួស ​និងការខូចខាតទ្រព្យសម្បត្តិ ​សមិទ្ធផលទាំងនេះ​​ត្រូវបានទទួលស្គាល់​ទូទាំងពិភពលោក។

អត្ថបទបានបង្ហាញថា​ ​បច្ចុប្បន្ន ​ការងារ​បង្ការ​ កាត់បន្ថយ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​ប្រឈមមុខនឹង​សភាពការណ៍ថ្មី​និង​បញ្ហា​ថ្មី​ជាច្រើន​។​ត្រូវ​ជំរុញ​ឱ្យ​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការបង្ការមុន​ពេលមានគ្រោះមហន្តរាយ​ ត្រូវ​លើកម្ពស់​សមត្ថភាព​ក្នុងការឆ្លើយតប ​និងដោះស្រាយគ្រោះមហន្តរាយធំៗ ​ត្រូវ​ពង្រឹងការគាំទ្រ​ខាង​បច្ចេកវិទ្យា​និងការធានាខាង​ច្បាប់ ត្រូវ​ពង្រឹងមូលដ្ឋានគ្រឹះ​​សម្រាប់ការបង្ការ​ កាត់បន្ថយ​​និងជួយសង្គ្រោះគ្រោះមហន្តរាយ ត្រូវធានាការ​អនុវត្ត​ទំនួល​ខុសត្រូវ​យ៉ាងម៉ឺងម៉ាត់ ត្រូវតែ​ពង្រឹង​ការអប់រំ​និងការបណ្តុះបណ្តាល ​ដើម្បី​ផ្តោតសំខាន់ទៅលើ​ការ​លើកកម្ពស់​សមត្ថភាពបង្ការ កាត់បន្ថយ​និងជួយ​សង្គ្រោះគ្រោះមហន្តរាយរបស់កម្មាភិបាល​គ្រប់ជាន់​ថ្នាក់៕

To Top