ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ណុប ឡងឌី...
“តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនកើនឡើង៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន” ”ទំហំសរុបនៃការនាំចេញ-នាំចូលទំនិញកើនឡើង១៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន” ”បរិមាណផលិតមនុស្សយន្តឧស្សាហកម្មកើនឡើង២៨,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន”…តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៧ ខែសីហាឱ្យដឹងថា៖ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនបានកើនឡើង៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មនៅទូទាំងប្រទេសចិនបានកើនឡើង៤,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញ-នាំចូលទំនិញបានកើនឡើង១៧,៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់និងសេវាកម្មក្នុងសង្គមបានកើនឡើង២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដូច្នេះ សេដ្ឋកិច្ចជាតិចិនរក្សាបាននូវស្ថិរភាពជាទូទៅនិងនិន្នាការឆ្ពោះទៅរកភាពថ្មីនិងគុណភាពល្អ ។ នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានកើនឡើង៤,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលស្របតាមគោលដៅរំពឹងទុកនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ សេដ្ឋកិច្ចចិនបានដើរទៅមុខក្រោមសម្ពាធ ដោយបង្ហាញពីភាពធន់និងកម្លាំងរស់រវើកយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ៣០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចប្រជុំលើកនេះបានលើកឡើងថា “នឹងជំរុញឱ្យសេដ្ឋកិច្ចចិនបន្តឆ្ពោះទៅរកភាពថ្មី គុណភាពល្អនិងភាពល្អប្រសើរ ហើយខិតខំសម្រេចបាននូវការចាប់ផ្តើមល្អនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”។ ឆ្លងតាមរយៈពាក្យគន្លឹះទាំងបីគឺ”ឆ្ពោះទៅរកភាពថ្មី” “ឆ្ពោះទៅរកគុណភាពល្អ”និង”ឆ្ពោះទៅរកភាពល្អប្រសើរ”...
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានជំរុញប្រធានាធិបតីអាមេរិក លោក Donald Trump សន្ទនាតាមទូរស័ព្ទ ដើម្បីបន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ហើយទីក្រុងអង់ការ៉ាផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីតួកគីនៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទីពីររបស់អង្គការណាតូ និងមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឱ្យដឹងថា ទិវាជាតិអន្តរសាសនានេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹង «ទម្លាក់គ្រាប់បែកលើ» ប្រទេសអូម៉ង់ ប្រសិនបើអូម៉ង់សម្រេចបានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រហ័រមូស ទោះបីជាអូម៉ង់មានតួនាទីសំខាន់ជាអ្នកសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា បន្ថែមពីលើការសម្របសម្រួលការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អ្នកចរចាអូម៉ង់បានធ្វើការចរចាស្របគ្នាជាមួយទីក្រុងតេអេរ៉ង់ ដែលមានគោលបំណងបង្កើតផ្លូវសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា ចង់យកថ្លៃសម្រាប់ការឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាពបន្ទាប់ពីរយៈពេលបណ្តោះអាសន្ន...
បរទេស៖ រោងចក្រដែកថែបធំជាងគេរបស់អ៊ុយក្រែន បានផ្អាកការផលិតមួយផ្នែក បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានបំផ្លាញកន្លែងសំខាន់ៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា យោងតាមយោធារុស្ស៊ី គឺរោងចក្រ ArcelorMittal Krivoy Rog ដែលមានទីតាំងនៅ Krivoy Rog តំបន់ Dnepropetrovsk គឺជារោងចក្រដែកថែបរួមបញ្ចូលគ្នាដែលផលិតផលិតផលរមូរ រួមទាំងដែកថែបដែលប្រើសម្រាប់អាវុធ និងឧបករណ៍យោធារបស់អ៊ុយក្រែន។...
បាត់ដំបង ៖ គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់ក្នុងក្រុងបាត់ដំបង ត្រូវបានប្រកាសចាប់ផ្តើមនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សុខ លូ អភិបាលខត្តបាត់ដំបង លោក Frank...
រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីប្រុងពលី និងពិធីចម្រើនព្រះបរិត្ត ជួសជុលព្រះវិហារវត្តសារាវ័នតេជោ ដែលកិច្ចអភិរក្ស និងជួសជុលព្រះវិហារនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌ និងក្រសួងធម្មការ និងសាសនា ហើយនឹងត្រូវអនុវត្តគម្រោងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនេះមានការនិមន្តចូលរួមពីសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធរង្សី ហៅវត្តអន្លង់សំឡី ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពិធីនេះរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព...