ខេត្តព្រះវិហារ៖ ក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្ម និងជំរុញការអភិវឌ្ឍជនបទប្រកបដោយចីរភាព លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្ត «គម្រោងអភិវឌ្ឍន៍កសិកម្ម» ស្ថិតនៅក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន។ កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំខេត្តនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដី និងតំណាងសហគមន៍ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រក្នុងការប្រែភូមិសាស្ត្រមួយនេះឱ្យទៅជាតំបន់ផលិតកម្មកសិកម្មគំរូ។ភូមិតាកឹងបៃតង ឃុំថ្មី...
មណ្ឌលគិរី៖ ក្រចេះ៖ជនសង្ស័យចំនួន៤នាក់ ត្រូវបាននគរបាលស្រុកកែវសីមា សហការជាមួយប៉ុស្តិ៍នគរបាលគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ បើកប្រតិបត្តការរួមគ្នា ចាប់ខ្លួន ដើម្បីបន្តនិតិវិធី ក្រោយធ្វើសកម្មភាពហឹង្សាដោយចេតនាលើជនរងគ្រោះ ក្នុងភូមិសាស្ត្រភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៩សីហាកន្លងទៅ។ ក្រោយទទួលពាក្យបណ្តឹង នគរបាលឃុំស្រែខ្ទុម បានចុះដល់គោលដៅប្រព្រឹត្ត តែជនសង្ស័យ បានរត់គេចចូលទឹកដីខេត្តក្រចេះបាត់។រហូតដល់ថ្ងៃទី២២សីហានេះ ដោយសហការពន្លាតដែនដី ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារងស៊ាវ ងីឈាន់ និងក្រោមការដឹកនាំពីឧត្តមសេនីយ៍ត្រី...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ...
ព្រះវិហារ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំឱកាសការងារទៅដល់មូលដ្ឋាន ដោយនាំយកការងារចំនួន ២ ៤០០កន្លែង មកជូនប្រជាពលរដ្ឋជិត ៦០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបានបើកឱកាសឱ្យអ្នកស្វែងរកការងារចុះឈ្មោះ សម្ភាស និងជួបតំណាងនិយោជកដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយឡើយ។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា សហរដ្ឋអាមេរិក ឥឡូវនេះកំពុងដាក់សម្ពាធបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោមស្លាកថា “សង្គ្រាមសេដ្ឋកិច្ច” ដែលលោកចាត់ទុកថាជាការប៉ុនប៉ងបិទបាំងការបរាជ័យពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Gharibabadi បានឧ្យដឹងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខណៈពេលដែលសហរដ្ឋអាមេរិកអះអាងថា អ៊ីរ៉ង់ “កំពុងស្ថិតនៅលើគែមនៃការដួលរលំ” ខ្លួនកំពុងទាក់ទងទៅសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួនសម្រាប់ជំនួយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។ លោក...
អ៊ីស្តង់ប៊ុល៖ តួកគី បានច្រានចោលការចោទប្រកាន់អំពីវត្តមានយោធាតួកគី នៅមូលដ្ឋានទ័ពអាកាសស៊ីរី ដែលទើបតែត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការពារជាតិតួកគី Zeki Akturk បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងបញ្ជាក់ថាមិនមានគណៈប្រតិភូយោធាតួកគីនៅមូលដ្ឋានមុន ឬអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស Abu al-Duhur របស់ស៊ីរីនោះទេ”។ ក្រសួងការពារជាតិតួកគី បានថ្កោលទោសការវាយប្រហារនេះ ដោយថាវាបានកំណត់គោលដៅទៅលើស្ថិរភាព សន្តិសុខ ឯកភាព បូរណភាពទឹកដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី។ លោកបានលេីកឡេីងថា...
ភ្នំពេញ៖ និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា...
កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292 )ករណីបង្ហោះម៉ូតូតាមទីសាធារណៈ ដែលបង្កឲ្យប៉ះពាល់ដល់ប្រជពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292)...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ អង្គប្រជុំ បានពិភាក្សាលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងបានកំណត់ទិសដៅការងារបន្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។...
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» នាវាល្បាតអង់គ្លេស ចូលចតនៅមូលដ្ឋាន សមុទ្ររាម រយៈពេល៨ថ្ងៃ បញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់កម្ពុជា ក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាព នគរបាលជាតិ និងពន្ធនាគារ ក្រសួងមហាផ្ទៃ ប្រេសិតពិសេស...