ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួប លោក កឹម សុខា និងកូនស្រី ជាថ្មីម្តងទៀត ខណៈ សម្ដេច ថា លោកស្រី គឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ...
កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRIB ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា អ៊ីរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តណាមួយលើការបន្តការចរចាជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។ នៅក្នុងបទសម្ភាសន៍មួយ លោក Araghchi បានកត់សម្គាល់ថា សារកំពុងត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួល គឺកាតា និងប៉ាគីស្ថាន “ប៉ុន្តែនេះមិនមានន័យថា ជាការចរចាទាល់តែសោះ”។...
តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ច្រកសមុទ្រហ័រមស នឹងត្រូវបិទ និងបើក ប៉ុន្ដែស្ថិតក្រោមការបញ្ជារបស់អ៊ីរ៉ង់ តែប៉ុណ្ណោះ។ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់នៅលើ X ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានលេីកឡេីងកាលពីថ្ងៃសុក្រថា លោកនឹងប្រកាសច្រកសមុទ្រនេះថា ជាទឹកដីរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។ លោកបានលេីកឡេីងថា...
តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានព្រមានរដ្ឋាភិបាលបារាំង កុំឱ្យជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានឧ្យដឹងថា អ្នកការទូតបារាំងពីររូប បានចូលរួមក្នុងកិច្ចប្រជុំសម្ងាត់មួយនៅទីក្រុងតេអេរ៉ង់ កាលពីខែកក្កដា ជាមួយជនសង្ស័យនៃ “ករណីធំមួយដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីបរទេស”។ បន្ទាប់ពីការស៊ើបអង្កេត ក្រសួងបានឧ្យដឹងថា អ្នកការទូតទាំងនោះមាន “កំណត់ត្រាយ៉ាងទូលំទូលាយនៃការរំលោភបំពាន និងអាកប្បកិរិយាផ្ទុយនឹងច្បាប់ក្នុងស្រុករបស់អ៊ីរ៉ង់ និងកាតព្វកិច្ចការទូតរបស់ពួកគេ”។ ក្រសួងបានសង្កត់ធ្ងន់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកការទូតបរទេសនៅអ៊ីរ៉ង់ ចូលរួមក្នុងសកម្មភាព “អន្តរាគមន៍ខុសច្បាប់” នោះទេ ដោយព្រមានថា...
ដូហា៖ កាតា បានបដិសេធការអះអាងថាខ្លួនបានឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ ដោយពណ៌នាពួកគេថា ជាការបំភាន់ ចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្តដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed Al Ansari បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាង ដែលកំពុងចរាចរទាក់ទងនឹងការឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ ហើយមានការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍បំភាន់ទាំងនេះនៅពេលនេះ”។ លោក Al Ansari បានលេីកឡេីងថា...
បរទេស: ស្ទាវជនជាតិថៃចំនួន៧នាក់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំត្រូវបានចាប់ខ្លួនពីបទវាយប្រហារ និងប្លន់ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់នៅជិតស្ថានីយ៍រថភ្លើង Makkasan ភ្ជាប់ទៅអាកាសយានដ្ឋាន ក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា ភ្ញៀវទេសចររូបនេះបានវង្វេងផ្លូវនៅចុងថ្ងៃទី១២ ខែសីហា ខណៈពេលកំពុងព្យាយាមស្វែងរកច្រកចូលស្ថានីយ៍ ហើយបានវង្វេងចូលទៅក្នុងតំបន់ព្រៃមួយក្បែរផ្លូវ Soi Asoke-Din...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវថ្ងៃសៅរ៍ ឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបន្តការរួមរស់ដោយសន្តិភាព ដោយនិយាយថា ទីក្រុងសេអ៊ូលនឹងស្វែងរកវិធានការការពារ ដើម្បីទប់ស្កាត់ជម្លោះ និងកត់សម្គាល់ពីតម្រូវការក្នុងការជំនួសបទឈប់បាញ់នៅឧបទ្វីបនេះ ដោយ «របបសន្តិភាព»។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា នៅក្នុងសុន្ទរកថាមួយ ដែលប្រារព្ធខួបនៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន...
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:០៩នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,២៩៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ...