Feature

នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ ដែលមានអាយុចាប់ពី ១៦ឆ្នាំ ដល់៣៥ឆ្នាំករណីគ្រឿងញៀន

មណ្ឌលគិរី៖ កម្លាំងនគរបាលជំនាញខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយវត្តសែនមនោរម្យ ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ ក្នុងនោះស្រី ១នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២ និង១៦នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ ដែលមានអាយុចាប់ពី ១៦ឆ្នាំ ដល់៣៥ឆ្នាំ មកពីខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពត ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

  • សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
  • សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣កញ្ចប់តូច
  • ម៉ូតូចំនួន ៤គ្រឿង
  • ទូរសព្ទដៃចំនួន ៩គ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំមកកាន់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿង និងអនុវត្តនីតិវិធីច្បាប់បន្ត៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top