អ៊ីរ៉ង់ ប្រកាសបន្តដេីរលេីផ្លូវសន្តិភាព ប្រសិនបើសហរដ្ឋអាមេរិក កសាងអាចទំនុកចិត្ត
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងបន្តដើរតាមផ្លូវសន្តិភាព ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាថ្មីៗនេះជាមួយសហរដ្ឋអាមេរិក ដោយផ្តល់ថា ទីក្រុងវ៉ាស៊ីនតោន ជួយកសាងបរិយាកាសនៃការជឿទុកចិត្ត។
លោក Pezeshkian បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីរ៉ង់កំពុងព្យាយាមដើរលើ «ផ្លូវសន្តិភាព» ដោយផ្អែកលើ កថាខណ្ឌនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដោយបន្ថែមថា ឥឡូវនេះជាពេលវេលាដ៏ល្អបំផុតដើម្បីឈានដល់កិច្ចព្រមព្រៀង ព្រោះមានសាមគ្គីភាព អំណាច និងឯកភាពនៅក្នុងប្រទេស»។
លោកបានលេីកឡេីងថា «យើងប្តេជ្ញាចិត្តប្រើប្រាស់អនុស្សរណៈនៃការយោគយល់គ្នាជាមូលដ្ឋាន ដោយផ្តល់ថា សហរដ្ឋអាមេរិកលះបង់បរិយាកាសនៃការមិនទុកចិត្តដែលខ្លួនបានបង្កើត ហើយបរិយាកាសនៃការជឿទុកចិត្តត្រូវបានបង្កើតឡើង»។
លោកបានគូសបញ្ជាក់ពីការតបស្នងគ្នាក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា អ៊ីរ៉ង់នឹងផ្គូផ្គងការប្តេជ្ញាចិត្តរបស់ខ្លួនទៅនឹងកម្រិតនៃការអនុលោមតាមរបស់សហរដ្ឋអាមេរិក។
លោកបានបន្ដថា ប្រសិនបើភាគីម្ខាងទៀតព្យាយាមប្រើកម្លាំង អ៊ីរ៉ង់នឹងមិនយល់ព្រមចំពោះរឿងនោះទេ ដោយបន្ថែមថា មូលដ្ឋានសម្រាប់សកម្មភាពរបស់អ៊ីរ៉ង់នឹងស្ថិតនៅទីបំផុតគឺការសម្រេចចិត្តរបស់មេដឹកនាំកំពូលលោក Mojtaba Khamenei៕
ប្រែម្រួល ឈូក បូរ៉ា









