បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ គ្រោងនឹងស្នើសុំប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យយល់ព្រម ឬចូលរួមការវាយ ប្រហារយោធាថ្មី ប្រឆាំងនឹងទីតាំងមីស៊ីល ផ្លោងរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមកាសែត Washington Post បានអះអាងនៅមុនកិច្ចប្រជុំ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសេតវិមាន បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទាក់ទងនឹងជម្លោះអ៊ុយក្រែន ។ លេខាធិការសារព័ត៌មាន របស់សេតវិមាន លោកស្រី Karoline Leavitt...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៦.៩២៦នាក់ ក្នុងនោះស្ត្រី ៣១១.៥៩៩នាក់ និងកុមារ ១៨៧.៥៩៧នាក់។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥...
កូរ៉េខាងត្បូង ៖ អតីតស្ត្រីទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចោទប្រកាន់ ដោយព្រះរាជអាជ្ញា កាលពីថ្ងៃចន្ទថា បានទទួលសំណូកដ៏ច្រើនសន្ធឹកសន្ធាប់សរុបជាង ២០០,០០០ ដុល្លារអាមេរិក រួមទាំងស្នាដៃសិល្បៈ គ្រឿងអលង្ការ និងកាបូបដៃ ក៏ដូចជាការជ្រៀតជ្រែក ក្នុងកិច្ចការរដ្ឋ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោកស្រី...
មូស្គូ៖ កងទ័ពរុស្ស៊ី កាន់កាប់ការគ្រប់គ្រង ទីក្រុងយុទ្ធសាស្ត្រ Kupyansk ក្នុងតំបន់ Kharkiv និងបានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយលើគោលដៅ ទាក់ទងនឹងយោធាអ៊ុយក្រែន ពេញមួយយប់ នេះបើយោងតាមការចុះ ផ្សាយរបស់ទីក្រុងមូស្គូ។ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់នេះត្រូវបានធ្វើឡើង «ជាការឆ្លើយតបទៅនឹងការ វាយប្រហារភេរវកម្ម ដែលធ្វើឡើងដោយរបបគៀវ ប្រឆាំងនឹងកន្លែងស៊ីវិលនៅលើទឹកដីរុស្ស៊ី»។ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់អាវុធ ដែលមានភាពជាក់លាក់ខ្ពស់...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយាន គ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជា ចូលមករំលោភក្នុងដែន អធិបតេយ្យរបស់ថៃ”។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល ចំពោះការចោទប្រកាន់របស់ភាគីថៃ...
ចាប់ពីថ្ងៃទី ២៩ ខែធ្នូតទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងសមយុទ្ធឈ្មោះ « បេសកកម្មយុត្តិធម៌ -2025»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ២៩ ខែធ្នូ ថា សមយុទ្ធពាក់ព័ន្ធរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការព្រមានដ៏ម៉ឺងម៉ាត់ចំពោះពួកអបគមន៍និយមដែលប៉ុនប៉ងចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» ដែលព្យាយាម « ពឹងផ្អែកលើសព្វាវុធបរទេសដើម្បីបំបែកបំបាក់ជាតិ » សមយុទ្ធនេះជាប្រតិបត្តិការដ៏ចាំបាច់ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសជាតិ។ «បញ្ហាតៃវ៉ាន់ជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។» លោក Lin Jian បានថ្លែងថា ឆន្ទៈគាំពារអធិបតេយ្យភាព សន្តិសុខជាតិនិងបូរណភាពទឹកដីរបស់ភាគីចិនគឺមុតមាំមិនងាករេ។ រាល់ទង្វើដែលមានចេតនាអាក្រក់ណាមួយដែលបង្កហេតុនិងរំលោភបំពានខ្សែបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់នឹងត្រូវតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់ភាគីចិនជាក់ជាមិនខាន។ រាល់ការប៉ុនប៉ងដ៏អាក្រក់ណាមួយដែលចង់បិទខ្ទប់និងរារាំងមិនឱ្យចិនសម្រេចការបង្រួបបង្រួមជាតិក៏នឹងត្រូវបរាជ័យជាមិនខាន៕
ទីតាំងឆាកសម្តែងបន្ទាប់បន្សំ នៃកម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានប្រកាសនៅថ្ងៃទី ២៨ ខែធ្នូ ។ ឆាកសម្តែងដែលមានទីតាំងនៅក្រុងហាប៊ីន ខេត្តហីឡុងជាំង, ក្រុងយីវូ ខេត្តហ្សេជាំង, ក្រុងហឺហ្វី ខេត្តអានហ៊ុយ និងក្រុងយីប៊ីន ខេត្តស៊ីឈួន នឹងរួមជាមួយឆាកសម្តែងសំខាន់នៅទីក្រុងប៉េកាំង ដើម្បីបង្កើតឆាកសម្តែង ដ៏អស្ចារ្យដែលបង្ហាញពីខ្លឹមសារវប្បធម៌ និង ទំនៀមទម្លាប់ប្រជាប្រិយ...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១ ដុល្លារ នៅថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងការពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លើកិច្ចព្រមព្រៀងដែលអាចមានដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការរំខានការផ្គត់ផ្គង់ ប្រេងដែលមានសក្តានុពលនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent បានកើនឡើង 1,២២ដុល្លារ ឬ ២%...
បរទេស៖ មន្ត្រីជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ពន្ធគយខ្ពស់ និងគោលនយោបាយរូបិយវត្ថុ នៅក្នុងប្រទេសផ្សេងទៀត នឹងធ្វើឱ្យធនាគារកណ្តាល របស់វៀតណាមកាន់តែពិបាក ក្នុងការទទួលបានការកំណត់គោល នយោបាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឈានដល់គោលដៅកំណើន សេដ្ឋកិច្ចលើសពី ១០% នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមថា...