កំពង់ឆ្នាំង ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃអគណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មករ រោងចក្រប្រមាណជាង២៤០០នាក់ នៅរោងចក្រអ៊ីលីថិច (ខេមបូឌា) ហ្គាម៉ិន EALYTEX...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រកបដោយភាពអធិកអធម និងជោគជ័យ ។ យោងតាមបណ្តាញសង្គម នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលេីកឡេីងថា...
ខេត្តរតនគិរី ៖ ខេត្តរតនគិរី ស្ថិតនៅភូមិភាគឦសាន នៃព្រះរាជាណចក្រកម្ពុជា ត្រូវបានប្រកាសជាខេត្តទី៩ ទទួលជ័យលាភីបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ។ កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីធ្លារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី...
បរទេស ៖ សមយុទ្ធរួមគ្នារបស់ទីក្រុងហាណូយ ជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង និងការខិតខំប្រឹងប្រែង ដើម្បីកំណត់ និងរក្សាព្រំដែនទឹក ជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការឈ្លានពាន របស់ទីក្រុងប៉េកាំង នៅក្នុងដែនទឹក ដែលមានការប្រកួតប្រជែង យ៉ាងក្តៅគគុក, នេះបើយោងតាមក្រុមអ្នកវិភាគ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បេរូត៖ ក្រុមហេសបូឡា បានបើកការវាយប្រហារ កាលពីថ្ងៃសៅរ៍ លើមូលដ្ឋានអ៊ីស្រាអែលមួយ ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Safed ភាគខាងជើង ប្រទេសអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារ ជាបន្តបន្ទាប់នៃយន្តហោះដ្រូនអត្តឃាត ដែលបណ្តាលឱ្យមាន អ្នករបួសជាច្រើននាក់ ក្នុងចំណោមសមាជិករបស់ខ្លួន ។ ក្រុមហេសបូឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃសៅរ៍ ក្រុមយុទ្ធជនតស៊ូអ៊ីស្លាម បានបើកការវាយប្រហារ តាមអាកាសជាមួយនឹងយន្តហោះដ្រូន អត្តឃាតជាច្រើនគ្រឿង...
ដាម៉ាស់៖ ការផ្ទុះជាបន្តបន្ទាប់បានកក្រើកតំបន់មួយនៅជិតតំបន់ Golan Heights ដែលចាតំបន់កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាស៊ីរី ដោយគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ Tel Al-Jabiya នៃខេត្ត Daraa ភាគខាងត្បូងប្រទេស។ ក្រុមអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ផ្សែងហុយចេញពីកន្លែងកើតហេតុ ហើយរថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ទីតាំងនោះជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយការវាយប្រហារនេះ...
ភ្នំពេញ ៖ ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និង សមាគមសហព័ន្ធសិស្ស និស្សិតអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន...
ឡុងដ៍៖ អាជ្ញាធរបានឲ្យដឹងថា សណ្តាប់ធ្នាប់សាធារណៈក្នុងចក្រភពអង់គ្លេស មានស្ថេរភាពឡើងវិញ បន្ទាប់ពីមានការតវ៉ាពីស្តាំនិយមដ៏ហឹង្សាជាច្រើនថ្ងៃ ប៉ុន្តែពួកគេបានព្រមានថា ឥទ្ធិពលនៃភាពចលាចល នឹងត្រូវទទួលបានរយៈពេលរាប់ខែ និងរាប់ឆ្នាំ។ លោក BJ Harrington ប្រធានក្រុមប្រឹក្សាអគ្គស្នងការ នគរបាលជាតិ (NPCC) បានឲ្យដឹងសម្រាប់សណ្តាប់ធ្នាប់សាធារណៈថា “ស្ថានភាពនៅក្នុងប្រទេស អង់គ្លេស ស្កុតឡេន និងវេលស៍ មានស្ថិរភាពខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ” ។...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ របស់ប្រទេសចិន នាពេលថ្មីៗនេះ បានបើកដំណើរការយុទ្ធសាស្រ្តការទូតថ្មីមួយ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ប្រទេសចិន ក្នុងការរក្សាសន្តិភាពពិភពលោក។ កិច្ចខិតខំប្រឹងប្រែងបែបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួជាអ្នកសម្របសម្រួលរវាងភាគីជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា មក លោក Li Hui តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី បានទៅបំពេញទស្សនកិច្ច...
បន្ទាយមានជ័យ ÷ នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនចំនួន៤នាក់ ។ លោកវរសេនីយ៍ត្រី សុខ ឡេង បានអោយដឹងថា...