បរទេស៖ ព្យុះទីហ្វុង Yagi បានបោកបក់មកលើភាគខាងជើង ប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងបាត់ខ្លួន ៣ នាក់ ក្នុងនោះស្លាប់ ៦ នាក់នៅតំបន់ ឡាវកាយ, ៥ នាក់នៅ Quang Ninh និង ៤ នាក់នៅហាណូយ និង Hoa Binh ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថិតិគិតត្រឹមល្ងាចថ្ងៃទី ៨ ខែកញ្ញា ពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិវៀតណាម ក៏ដូចជាតំបន់មួយចំនួន បានបង្ហាញថា ព្យុះដ៏ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សនេះបានសម្លាប់មនុស្ស ២៤ នាក់ ភាគច្រើនដោយសារការបាក់ដី និងដើមឈើរលំ។
ខ្យល់ព្យុះបោកបក់នៅខេត្ត Quang Ninh បានរងការខូចខាតច្រើនជាងគេ ដោយមានអ្នកស្លាប់ចំនួន ៥ នាក់ ក្នុងនោះមានមន្ត្រីយោធភូមិភាគទី ៣ ម្នាក់ និងមន្ត្រីនគរបាលពន្ធនាគារខេត្តម្នាក់។ ក្នុងចំណោមអ្នករងរបួសចំនួន ២២៩ នាក់នៅក្នុងតំបន់ទាំងមូល ខេត្ត Quang Ninh មាន ១៥៧ នាក់ ។ ពួកគេទាំងអស់បានរងរបួសកាលពីម្សិលមិញ នៅពេលដែលខ្យល់ព្យុះបានបោកបក់ជាមួយនឹងខ្យល់កម្រិត ១២-១៣ ជាមួយនឹងតំបន់ Bai Chay ឈានដល់កម្រិត ១៤ ។
នៅតំបន់ ឡាវកាយ និង Hoa Binh ត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ដោយព្យុះនេះ ជាមួយនឹងខ្យល់កម្រិត ៨-៩ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យមានការលិចលង់ ការតភ្ជាប់មិនល្អ និងការបាក់ដី។ ក្រៅពីមនុស្ស ៦ នាក់ដែលត្រូវបានសម្លាប់នៅក្នុងក្រុង Sa Pa, ឡាវកាយ ក៏បានរងរបួសមនុស្ស ៩ នាក់ផងដែរដោយសារតែការរអិលបាក់ដីដែលបានកប់តំបន់លំនៅដ្ឋានមួយនៅចម្ងាយប្រហែល ១០០ ម៉ែត្រពីជើងភ្នំ។
ស្ថិតនៅតាមផ្លូវនៃខ្យល់ព្យុះ និងបានប៉ះនឹងកម្លាំងខ្យល់ចំនួន ១០ ទីក្រុងហាណូយបានកត់ត្រាថាមានមនុស្សស្លាប់ ៤ នាក់ និងរបួស ១៧ នាក់ ដែលភាគច្រើនដោយសារដើមឈើរលំ។ ទីក្រុងបានកត់ត្រាដើមឈើរលំចំនួន ២៤.៨០០ដើមបានដួលរលំ នៅ Hoang Mai, Long Bien, Gia Lam, Dong Anh, Nam Tu Liem ។
មូលដ្ឋានផ្សេងទៀតដូចជា Hai Phong បានកត់ត្រាការស្លាប់ ២ នាក់; នៅ Hai Duong, Yen Bai, Lang Son ម្នាក់ៗបានស្លាប់។ Bac Giang មានមនុស្សម្នាក់ Tuyen Quang មានមនុស្សពីរនាក់បាត់ខ្លួនដោយសារទឹកជំនន់៕
ប្រែសម្រួលៈ ណៃ តុលា
