ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ច ការអាស៊ីរបស់ក្រសួងការបរទេសចិន បានទៅបំពេញទស្សនកិច្ច នៅកម្ពុជានិងថៃ ដើម្បីសម្របសម្រួលសម្រាប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ។ ក្នុងំអំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតី ហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី...
«ផែនការ៥ឆ្នាំ» គឺជាផែនការអភិវឌ្ឍន៍ របស់ចិនក្នុងបរិបទសកល ដែលមិនត្រឹមតែជាការកសាងសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវបរិយាប្នន ឱកាស និង សហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលមានប្រយោជន៍រួមសម្រាប់បណ្តាប្រទេសនានា ស្របតាមកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នា ជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ រួមជាមួយគំនិតផ្តួចផ្តើមសកលទាំង៤ ដែលបានផ្តួចផ្តើមនិងប្រតិបត្តិរួមគ្នាជាមួយចិន បានក្លាយជាយុទ្ធសាស្រ្តសកល ក្នុងការកំណត់ផែនការអភិវឌ្ឍទ្វេភាគីនិងពហុភាគីបានយ៉ាងល្អប្រសើរ និងប្រកបដោយចរីភាពយូរអង្វែង សម្រាប់ពិភពលោក ។ «ផែនការ៥ឆ្នាំ»...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអភិបាលរងជាច្រើនរូបទៀត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ពីរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ ក្រុមហ៊ុនឯកជន និងសប្បុរសជន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាច្រើននាក់។ ក្នុងឱកាសនេះលោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ រួមទាំងសាច់ញាតិ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះពុំមានការបញ្ជូនពលករខ្មែរស្របច្បាប់ ឱ្យត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ ដូចការផ្សព្វផ្សាយ របស់សារព័ត៌មានមួយចំនួននោះឡើយ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ “ពុំមានពលករខ្មែរស្របច្បាប់ដែលនឹងត្រូវផុតកំណត់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានបញ្ជាក់ថា...
ប៉ៃលិន ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ច ប្រជុំហើយ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ...
ក្រសួង បានធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់ សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ យោងតាមលិខិតរបស់ ក្រសួងការបរទេស...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថា នៅក្នុងកាលៈទេសៈទប់ទល់ នឹងការឈ្លានពានពីប្រទេសថៃ មន្រ្តី និងបុគ្គលិកសុខាភិបាល ជួរមុខបានបំពេញភារកិច្ចក្នុងភាពក្លាហាន ដើម្បីសង្គ្រោះព្យាបាលដោយការគោរពស្រឡាញ់ ចំពោះអ្នកជំងឺរបួសទាំងអស់ ដោយការប្តូរផ្តាច់បំផុត ។ ក្នុងវគ្គបណ្តុះបណ្តាលភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ចំនួន ៣០៣៧នាក់...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការ យកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ក្នុងពេលកម្ពុជាកំពុងស្ថិត ក្នុងស្ថានភាពប្រឈមការឈ្លានពានពីសត្រូវ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែន កម្ពុជា-ថៃ លោកសាស្រ្តាចារ្យ...
ភ្នំពេញ ៖ ប្រមុខការទូតខ្មែរ បានប្រាប់ទៅភាគីបារាំង អំពីការប្តេជ្ញាចិត្តមិនងាករេ របស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញ នូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង...
ភ្នំពេញ ៖ ដោយមានការឈ្លានពានពីសំណាក់យោធាថៃ មកលើភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះតទៅ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ក្នុងស្រុកបាណន់ ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ...