កំពង់ចាម ៖ សប្បុរសជនជាច្រើន បានបន្តឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ដកំពង់ចាម។...
កោះកុង : លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមានៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោកបានបញ្ជាឲ្យ លោកស្រី លាង ហ៊ឹម ហៅ ម៉ាហ្គោល ដែលដីរំលោកចូលដីព្រែក ក្នុងតំបន់ចីរភាពព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរស្រុកមណ្ឌលសីមា ត្រូវកាយអាចម៌ដីចេញវិញ ត្រឹមតែមួយសប្តាហ៍ ។ លោកបានបន្តថា ផ្ទៃដីដែលលោកស្រីបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែក...
ភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលចេញវិធានការទប់ស្កាត់នាំចូលផលិតផល បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី (HTPs) លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការនេះ ដោយហេតុថា យុវជនខ្មែរមួយចំនួនកំពុងប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិក និងHTPs ដែលមានកត្តាហានិភ័យយ៉ាងធំ នៃការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា ប្រកាសជួយធ្វើកូនផ្ទះ សមរម្យមួយ ឲ្យគ្រួសារនាយប្រុញ ដែលកំពុងមាន ជីវភាពខ្វះខាតខ្លាំង និងមានឪពុក ជាជនពិការផងដែរ ។ លោក ពេជ្រ ស្រស់ប្រធានគណបក្ស យុវជនកម្ពុជា បានប្រកាសតាមរយៈគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី២១មីនា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារមន្ដ្រីនគរបាល ចំនួន២រូប ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលថ្មីៗនេះ ។ ក្នុងសារលិខិតមួយសម្ដេច ស ខេង បានផ្ញើសាររំលែកមរណទុក ជូនលោកស្រី...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបង្កើនភាពជាដៃគូ ការពារជាតិអាមេរិកនិងឥណ្ឌា គឺជាអាទិភាពមួយ នៃរដ្ឋបាលលោក បៃដិន ស្របពេល លោកពិពណ៌នា ចំណងមិត្តភាព រវាងប្រទេសទាំងពីរថា ជាចំណុចរឹងមាំ នៃសេរីភាព និងភាពបើកចំហ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមភាគីឥណ្ឌា នៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក ចង់បង្កើននិងពង្រឹង ចំណងមិត្តភាពសន្តិសុខ ជាមួយប្រទេសឥណ្ឌា ជាពិសេសនោះ ក្នុងការចែករំលែកព័ត៌មានគ្នា និងការដឹកជញ្ជូន ។ លោក Lloyd Austin តាមសេចក្តីរាយការណ៍ កំពុងតែធ្វើ ទស្សនកិច្ចដំបូង...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់បណ្ណបើកបរ នៅផ្សារទំនើបអ៉ីអនម៉លទី១ និងអ៉ីអនម៉លទី២ ផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីទី២១-២៨ ខែមីនា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ កាលពីថ្ងៃទី២០ មីនាបានឲ្យដឹងថា «បងប្អូនសាធារណជន អាចទៅទទួលសេវាសាធារណៈ របស់ក្រសួងសាធារណការ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងគោលបំណងចូលរួមទប់ស្កាត់រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី ២១ ខែមី នា ឆ្នាំ២០២១ បានឱ្យ...
ហាណូយ ៖ ប្រទេសវៀតណាម បានលោតឡើងពីទីតាំងចំនួន ៤ កន្លែងដើម្បីទទួលបានចំណាត់ថ្នាក់ទី ៧៩ នៅក្នុងរបាយការណ៍ ប្រទេសមានសុភមង្គលពិភពលោក ដែលឧបត្ថម្ភដោយអង្គការ សហប្រជាជាតិឆ្នាំ ២០២១ ដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹង ប្រទេស...