ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានសម្រេចលើកពេល កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រី នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៥ មេសា នេះ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានកិត្តិយស គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ មួយ ផលិតផលមួយ បានថ្លែងថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ នាពេលខាងមុខនេះ គឺជាការទូងស្គរ ដាស់ស្មារតីប្រជាពលរដ្ឋ នាំគ្នាលើកកម្ពស់ការប្រើប្រាស់...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ទោះជាមានការខិតខំ ថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះរាជសកម្មភាព ដើម្បីពិនិត្យព្រះរាជសុខភាព មកដល់កម្ពុជាវិញហើយ នៅម៉ោងប្រមាណជា៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ៕
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៥ ខែមេសាឆ្នាំ២០២១ នេះ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សិប្បកម្មឡឥដ្ឋមួយកន្លែង ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បន្ទាប់ពីបានបិទឈប់ ឱ្យដំណើរការមួយរយៈ ដោយសារពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩។ លិខិតអនុញ្ញាត របស់រដ្ឋបាលខេត្តកំពង់ចាម មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
ភ្នំពេញ ៖ ស្រ្តីវ័យ២៧ឆ្នាំម្នាក់ ដែលជាអ្នកលក់តាមរ៉ឺម៉កម៉ូតូ នៅទល់មុខផ្សារត្រពាំងថ្លឹង ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យបានឆ្លងជំងឺកូវីដ១៩ ។ នេះបើតាមលិខិតផ្សាយ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ក្នុងបញ្ជីឈ្មោះអ្នកឆ្លងជំងឺកូវីដ១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺមាន៣១នាក់ឆ្លងជំងឺនេះ ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យអ្នក ដែលដឹងខ្លួនថា...
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក រាជធានី នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះមកយកអ្នកជំងឺ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ នៅចំណុចផ្ទះលេខ៥៧A ផ្លូវ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅម៉ោង១៤និង៤៧នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ អ្នកជំងឺទាំងនោះមានឈ្មោះ ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ...
ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន ទីចាត់ការហិរញ្ញវត្ថុ បានស្នើនាយកការិយាល័យ ហិរញ្ញវត្ថុ គ្រប់ស្ថាប័នជំនាញ ចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋាន ឲ្យប្រើប្រាស់ប៊ិចផ្ទាល់ខ្លួន ក្នុងការចុះហត្ថលេខា ពេលបើកប្រាក់បៀវត្ស ឲ្យនាទាហាន ដោយពុំអនុញ្ញាត ឲ្យប្រើប៊ិចរួមគ្នាទេ ជៀសវាងការ ចម្លងជំងឺកូវីដ១៩ ៕
ភ្នំពេញ ៖ នេះជាសំណួរ របស់លោក សយ សុភាព ដែលជាអ្នកចូលចិត្តវិភាគ ស្ថានការណ៍នយោបាយ លើកឡើងបែបឆ្ងល់ ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោក សយ សុភាព បានរៀបរាប់ពីដំណើរការ របស់ភាគីខ្មែរក្រហមថា ពេលបោះឆ្នោត ២០-២៣ ឧសភា ១៩៩៣...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា នៅថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំសហជីព តាមបណ្តាមូលដ្ឋាន និងកម្មករនិយោជិត ទាំងអស់ ចូលរួមចាក់ វ៉ាក់សាំង និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩...