ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩នាក់ ខណៈជាសះស្បើយចំនួន១៣នាក់ និងគ្មានស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៦៣១នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤២១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានសាខា បានជំរុញឱ្យមន្ត្រី ខិតខំធ្វើកិច្ចការមនុស្សធម៌ ឱ្យបានខ្លាំងក្លាថែមទៀត សម្រាប់ ឆមាសទី ២...
វ៉ាស៊ីនតោន ៖ អ្នកជំនាញផ្នែកសុខភាព សាធារណៈបានព្រមានថា សហរដ្ឋអាមេរិក កំពុងអស់ពេល ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺអុតស្វា ខណៈករណីជំងឺ អុតស្វាជិត ៣០០០ករណី ត្រូវបានរាយការណ៍ នៅក្នុងប្រទេស ។ រដ្ឋញូវយ៉កមានករណីច្រើនជាងគេ ដោយមាន ៩០០ ករណី តាមពីក្រោយ ដោយរដ្ឋកាលីហ្វ័រញ៉ា មាន ៣៥៦ នាក់...
ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម នៅសណ្ឋាគារ ហៃយ៉ាត រីយេនស៊ី ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។...
បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងគៀវ បាននឹងកំពុងត្រៀមរៀបចំ ធ្វើការងារលើផែនការថ្មី ឬ Plan B ហើយសម្រាប់ ការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន នៅក្រោយពេលដែលរុស្សី បានបើកការវាយប្រហារ ទៅលើផែ Odessa កាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយកិច្ចព្រមព្រៀង លើការនាំចេញគ្រាប់ធញ្ញជាតិ ឡើងវិញ របស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងដែលមានការចូលរួមពីសំណាក់ភាគីជម្លោះផងនិងអង្គការសហប្រជាជាតិព្រមទាំងប្រទសតួគីផងហាក់ដូចជាមិនសូវទទួលបានលទ្ធផលឡើយក្រោយហេតុការណ៍បាញ់មីស៊ីលជាច្រើនគ្រាប់របស់រុស្សីនៅក្រោយតែមួយថ្ងៃប៉ុណ្នោះដែលជាលទ្ធផលអាមេរិកបានប្រកាសថានឹងត្រៀមរៀបចំផែនការថ្មីតាមរយៈការនាំចេញតាផ្លូវគោកផ្លូវដែកនិងទន្លេជំនួសវិញ។...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចឲ្យនាវាផ្ទុកគ្រាប់ធញ្ញជាតិ របស់ខ្លួន ជាច្រើនគ្រឿង ចាកចេញពីប្រទេស ជាលើកដំបូង តាមសមុទ្រខ្មៅ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀង ដែលមានជួយសម្រុះសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួគី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ លោករដ្ឋមន្ត្រីក្រសួងកិច្ចការងារ ហេដ្ឋរចនាសម្ព័ន្ធ របស់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្ស របស់រុស្សី Gazprom បានឈានទៅដល់ការ សម្រេចចិត្តថា នឹងបញ្ឈប់ប្រតិបត្តិការ ម៉ាស៊ីនតួប៊ីន ទី២របស់ខ្លួន ហើយនៅក្នុងបំពង់បង្ហូរ ប្រេង Nord Stream 1 ។ ការប្រកាសនេះមានន័យថា...
ថ្ងៃទី២៥ ខែកក្កដា វេទិកាវប្បធម៌ប៉េកាំង លើកដំបូងបានបើក ធ្វើនៅក្រុងប៉េកាំង អ្នកទទួលខុសត្រូវ នៃស្ថាប័នរដ្ឋនិង ស្ថាប័នវប្បធម៌ ព្រមនិងបញ្ញវន្ត អ្នកជំនាញ អ្នកនិពន្ធល្បីឈ្មោះ សិល្បករ និងអ្នកប្រកបការងារ លើវិស័យវប្បធម៌ តាមមូលដ្ឋាន បានធ្វើការផ្លាស់ប្តូរ អំពីបញ្ហាស្តីពីការជំរុញកិច្ច កសាងប្រទេសសង្គមនិយមខ្លាំងក្លា ខាងវិស័យវប្បធម៌ ការបើកទំព័រយុគសម័យថ្មី ដែលធ្វើឱ្យវប្បធម៌និង ទេសចរណ៍រួមបញ្ចូលគ្នា...
ប្រទេសចិន និងអាស៊ាន មានទឹកដីតភ្ជាប់ជាមួយគ្នា ហើយដួងចិត្តប្រជាជន ក៏បានតភ្ជាប់គ្នាផងដែរ ជានិច្ចកាល ចិននិងអាស៊ាន តែងតែជាអ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អ ដែលរួមសុខរួមទុក្ខរួមវាសនា ។ ក្នុងរយៈពេល១០ឆ្នាំ កន្លងមក ក្រោមការណែនាំ និងជំរុញជាយុទ្ធសាស្ត្រ របស់អ្នកដឹកនាំ នៃប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ទំនាក់ទំនង រវាងចិននិងអាស៊ាន បានឈានចូលគន្លង ល្បឿនលឿន ។...
ភ្នំពេញ ៖ ប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តយ៉ាងក្រៃលែង ចំពោះមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក មីង ឡោអាំង លើការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន៤រូបដែលគាំទ្រលោកស្រី អោង សានស៊ូជី ហើយថា នេះគឺជាទង្វើ មិនអាចអត់ឱនបានឡើយ ដែលបានធ្វើឡើង មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការ បរទេសអាស៊ាន លើកទី៥៥ ក្នុងខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ...