ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលរួមពិធីសម្បថ សច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធី ជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូង រាជធានីភ្នំពេញ ដោយមានលោក លោកស្រីតំណាង ក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូង...
ភ្នំពេញ ៖ ក្រុមយុវជន បានទទូចសុំ ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តន៍ ការហាមឃាត់ការចាប់ដៃ គូជាមួយក្រុមហ៊ុនថ្នាំជក់ ព្រោះថ្នាំជក់បានបំផ្លាញ សុខភាពអ្នកប្រើប្រាស់ប៉ះពាល់ ដល់បរិស្ថាន និងខាតបង់សេដ្ឋកិច្ចជាតិ ។ ការទទូចរបស់ក្រុមយុវជនបែបនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួត និយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី...
“វត្ថុបុរាណនិងបេតិកភណ្ឌវប្បធម៌បន្តវេននូវហ្សែននិងសសៃឈាមរបស់ជនជាតិចិន និងជាធនធានអរិយធម៌ដ៏ល្អប្រសើរដែលមិនអាចបង្កើតឡើងម្តងទៀតនិងគ្មានអ្វីអាចជំនួសបានទេ ត្រូវតែធ្វើឱ្យវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌កាន់តែច្រើនរួមបញ្ចូលក្នុងជីវិតរបស់ប្រជាជន ដើម្បីបង្កើតបរិយាកាសសង្គមដែលបន្តផ្សព្វផ្សាយអរិយធម៌ចិន។ តាំងពីដើមមក លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ដល់ការងារអភិរក្សវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌ ធ្លាប់បានផ្តល់អនុសាសន៍សំខាន់ដល់ការងារអភិរក្សវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌ក្នុងគ្រប់កាលៈទេសៈ។ ត្រូវតែបង្កើនការអភិរក្សនិងប្រើប្រាស់ចំពោះវត្ថុបុរាណនិងការបន្តផ្សព្វផ្សាយនិងអភិរក្សបេតកភណ្ឌវប្បធម៌ ពង្រីកកម្លាំងឥទ្ធិពលនៃវប្បធម៌របស់ប្រជាជាតិចិន បង្កើនមោទនភាពរបស់ប្រជាជាតិនិងជំនឿចិត្តវប្បធម៌។ ត្រូវតែធ្វើឱ្យវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌កាន់តែច្រើនរួមបញ្ចូលក្នុងជីវិតរបស់ប្រជាជន ដើម្បីបង្កើតបរិយាកាសសង្គមដែលបន្តផ្សព្វផ្សាយអរិយធម៌ចិន។ បង្កើនការអភិរក្សនិងប្រើប្រាស់នូវវត្ថុបុរាណបដិវត្តន៍ ផ្សព្វផ្សាយវប្បធម៌បដិវត្តន៍ បន្តហ្សែនក្រហម នេះជាភារកិច្ចរួមរបស់បក្សកុម្មុយនីស្ដ និងសង្គមទាំងមូល។ ត្រូវតែគោរពប្រវត្តិសាស្ត្រ គោរពវប្បធម៌និងគោរពអេកូឡូស៊ី អភិរក្សដោយគ្រប់ជ្រុងជ្រោយនូវបេតកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រឱ្យបានល្អ ការពារទ្រព្យសម្បត្តិដ៏មានតម្លៃដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង។...
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ជនសង្ស័យ ដែលមានឈ្មោះ ៖១- ឈ្មោះ ថន សីហា...
លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែង កាលពីថ្ងៃទី ២០ ខែកក្កដាថា មួយឆ្នាំ ទៅមួយឆ្នាំទៀត សហរដ្ឋអាមេរិក មិនអើពើនឹងការពិត ដោយប្រឌិតម្តង ហើយម្តងទៀត “របាយការណ៍” មិនពិតស្តីពីបញ្ហាជួញ ដូរមនុស្ស ដើម្បីបញ្ឆោតពិភពលោក។ តាមពិត សហរដ្ឋអាមេរិកវិញទេ ដែលជាប្រទេសជួញដូរ...
សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី សាស្រ្តាចារ្យ និងនិស្សិត ជាច្រើនរូប ។ សៀវភៅនេះ មានកម្រាស់ ៨០ទំព័រ ចែកចេញជាបីជំពូកធំៗ រួមមាន៖ សង្គមនិយមតាមបែបផែនចិន, ឧត្តមគតិតាមបែបផែនចិន, ការទូតតាមបែបផែនចិន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចអនុញ្ញាត ឲ្យរថយន្តចង្កូតស្តាំ បង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ក្នុងករណីបានចុះបញ្ជីយានយន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់ ។ ការសម្រេចនេះធ្វើឡើងដោយ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុគ្រោះ ឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង ។ ពន្ធដារបញ្ជាក់ថា «អនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចំអកឱ្យផលិតផល កូកា-កូឡា ហើយបានលើកថា ផលិតផល ‘តែ Ivan Tea’ គឺជាភេសជ្ជៈឱសថ ដែលផលិត ពីស្មៅស៊ីបេរី ធ្វើឱ្យស្រស់ ហើយ “មានប្រយោជន៍” ជាង ។ ការចំអកនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភា បានទទួលញត្តិ របស់គណបក្ស នយោបាយចំនួន៤ ពាក់ព័ន្ធនឹងការស្នើមិនឲ្យអនុម័ត ការធ្វើវិសោនធកម្មច្បាប់ រដ្ឋធម្មនុញ្ញរួចហើយ ។ លោក ឡេង ប៉េងឡុង បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃ២១ កក្កដា ថា រដ្ឋសភា...
ភ្នំពេញ ៖ ទោះមិនទាន់ដឹង ពីពេលវេលាច្បាស់លាស់ រដ្ឋសភាកម្ពុជា នឹងធ្វើការអនុម័តសេចក្តីព្រាងស្នើច្បាប់ ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅពេលណានោះ ក្រុមគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានរួមគ្នាដាក់ញត្តិមួយច្បាប់ ជូនសភា...