ភ្នំពេញ ៖ ក្រសួងការពារជាតិ បានសង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ គិតចាប់ពីម៉ោង ១១:00នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀត មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ពុំមានជនជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀត ចូលរួមប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ថា «ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ។ ក្នុងដំណើរបេសកកម្ម បានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥កន្លងមកនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យ វឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្ត គោលដៅទាំង១៨...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពីក្រុមហ៊ុន ឌីឡាក់ អ៊ិនធើណេសិនណល ឯ.ក (D’luxe International Co., LTD.) ដែលបានឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ៣.៥តោន ទឹកស៊ីអ៊ីុវ៤០យួរ ទឹកត្រី៤០យួរ ត្រាវ២៥០គីឡូក្រាម...
ភ្នំពេញ ៖ លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកស្រី បានបញ្ជាក់ទៀតថា ប្រទេសទំាងពីរមិនអាចលើក ប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះដើម្បីបញ្ចប់ជម្លោះមាន តែការចរចាដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ។ លោកស្រី ឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ ក្នុងឱកាសបន្តអញ្ជើញ ចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បញ្ជាក់ជាថ្មី នូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ក្នុងការធានាបាន នូវការសង្រ្គោះព្យាបាល វីរកងទ័ពជួរមុខ រងរបួសទាំងអស់ជាអាទិភាព ។ សាស្រ្តាចារ្យ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា ទោះបីមានភាពមមាញឹកការងារព្រំដែន ប៉ុន្តែវិស័យសុខាភិបាល នៅតែបន្តរឹងមាំនូវការងារ ស្នូលរបស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងជំងឺ មិនឆ្លងដែលជាសត្រូវលាក់មុខ ហើយស្ងាត់ស្ងៀមបំផុត។ ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ បញ្ចប់ផែនការសកម្មភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី១៦ ធ្នូ សាស្រ្តាចារ្យ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ចំនួន ១៤០,៧៨១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូ) សម្រាប់ការសាងសង់ ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ជនរងគ្រោះកណ្តាលស្ទឹង។ កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ ដោយ...
ភ្នំពេញ ៖ លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំភូមិភាគបានអះអាងថា វីរវកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់យោធាថៃ មានសុខភាពល្អ និងស្មារតីរឹងមាំ ។ ការលើកឡើងរបស់លោក Jurg Montani ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃ១៦ ធ្នូ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានសិស្ស ជាជនភៀសសឹក បានចុះឈ្មោះចូលរៀន បណ្តោះអាសន្នចំនួន ៦៣៨៨នាក់ នៅគ្រឹះស្ថានសិក្សា ១១៦៣ សាលារៀន ក្នុងរាជធានីខេត្តចំនួន២០ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។ សូមរំលឹកថា...