បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយដោយច្រានចោលការអះអាង ពីការគម្រាមកំហែងរបស់រុស្ស៊ីថា ជាការប៉ុនប៉ង ធ្វើឱ្យមានភាពតានតឹងឡើងប៉ុណ្ណោះ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅវេទិកាវប្បធម៌រួមលើកទី១២ នៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ លោក Putin បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងជំរុញ ភាពតានតឹង ដើម្បីបន្តគាំទ្រអ៊ុយក្រែន។ លោកបានចោទប្រកាន់រង្វង់ឈ្លានពាននៅអឺរ៉ុបថាកំពុងស្វែងរកការប្រើប្រាស់អ៊ុយក្រែនជាចំណីកាណុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាសន្តិភាពជាមួយលោកប្រធានាធិបតីVladimir Putin។ កន្លងមករុស្ស៊ីធ្លាប់បាននិយាយម្តងហើយម្តងទៀតថាលោក Zelensky អាចទៅលេងទីក្រុងមូស្គូនៅពេលណាក៏បាន។ សារព័ត៌មានដដែលបានរាយការណ៍ថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើង នៃភាពតានតឹងនឹងមិនសម្រេចបាននូវលទ្ធផល ដែលគៀវស្វែងរកនោះទេ ហើយអាចធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ ។ លោកPutinបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ ពួកគេត្រូវតែយល់ថាគ្មានសកម្មភាពបង្កហេតុ ឬការកើនឡើងនៃភាពតានតឹងនឹងផ្តល់លទ្ធផលដែលពួកគេស្វែងរកនោះទេ។ សកម្មភាពបែបនេះ នឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់សម្រាប់ពួកគេ ។ លោកបាននិយាយថា...
បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងរួមផ្សំ ជាមួយនឹងទឹកធ្លាក់ហូរឆ្លងដែនមកពីប្រទេសថៃ បាននិងកំពុងវាយលុកលិចលង់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជំរុញឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចចិត្តប្រកាសបិទ ផ្អាកជាបន្ទាន់ នូវរាល់ចរាចរណ៍យានយន្តធុនធំ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធកុំឱ្យខូចខាតទ្រង់ទ្រាយធំ និងធានាសុវត្ថិភាពអ្នកដំណើរអំឡុងពេលទឹកជន់លិចខ្លាំង។ វិធានការបិទផ្លូវនេះ ត្រូវបានអនុវត្តចំគោលដៅលើកំណាត់ផ្លូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ផ្លូវជាតិលេខ៥៩...
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងទឹក របស់អាជ្ញាធរជាតិអប្សរា ដែលកំពុងប្រចាំការ២៤ ម៉ោង កំពុងតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះតំបន់ខេត្តសៀមរាប ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹកហូរចុះពីភ្នំគូលែន ។ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ដែលបានប្រចាំការជាប់នៅតាមគោលដៅសំខាន់ៗ និងបើកទ្វាបញ្ចៀសទឹកនៅតាមទ្វារទឹកមួយចំនួន...
បាត់ដំបង/ប៉ៃលិន ៖ ដើម្បីបន្តជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង...
បាត់ដំបង៖ ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យុវជនជាច្រើនកំពុងពិចារណាអំពីជំហានបន្ទាប់សម្រាប់ការសិក្សា និងអាជីព។ ក្នុងនោះ ការជ្រើសរើសជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវបានចាត់ទុកជាជម្រើសមួយ ដែលផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញអនុវត្តជាក់ស្តែង ស្របតាមតម្រូវការទីផ្សារការងារ និងមានលទ្ធភាពឈានចូលទីផ្សារការងារបានឆាប់រហ័ស។ លោក តេង ចិន្ដា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានឱ្យដឹងថា វិទ្យាស្ថាន BIT គឺជាគ្រឹះស្ថានមួយដែលកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេស...
បរទេស៖ មន្ត្រីនៅទីក្រុងប្រ៊ុចសែលបានព្រមានថា ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងម៉ាស៊ូត អាចបង្កសម្ពាធដល់ទីផ្សារថាមពលរបស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងជួបការលំបាកស្រាប់ទៅហើយ ដោយសារការថយចុះនៃការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ជាលទ្ធផលនៃការដាក់ទណ្ឌកម្ម និងការរំខានដល់ការដឹកជញ្ជូនថាមពលពីតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Olof Gill អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលមានការព្រួយបារម្ភចំពោះព័ត៌មានដែលថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្អាកការនាំចេញប្រេងម៉ាស៊ូតរយៈពេល...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយ Dr. Shantha Jayarathna, ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួង Trade, Commerce, Food...
បរទេស៖ នៅរសៀលថ្ងៃពុធ នៅទីក្រុងញូវយ៉ក លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋរបស់វៀតណាម បានជួបជាមួយតំណាងក្រុមហ៊ុនអាមេរិកមួយចំនួន។ ជំនួបនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃសម័យប្រជុំលើកទី ៨១ របស់មហាសន្និបាត អង្គការសហប្រជាជាតិ និងដើម្បីអនុវត្តសកម្មភាពទ្វេភាគីនានា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា...