បរទេស៖ អាជ្ញាធរសាសនាកំពូល របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវដល់ទាហាន នៅក្នុងព្រះរាជាណាចក្រមួយនេះ ឱ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់ជីវិតរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ រហូតដល់ក្រុមនេះត្រូវបានបណ្តេញចេញពីអំណាច នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មាន រដ្ឋអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា សារដ៏កម្រ និងពាក្យពេចន៍ដ៏ខ្លាំងក្លារបស់លោកមហាម៉ាត់ Sheikh Saleh...
បរទេស៖ ប្រធានក្រុមឧស្សាហកម្ម “Airlines for America” បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជំទាស់នឹងការបន្ថែមជើងហោះហើរត្រង់ ពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិក ទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងពីគំនិតនេះក៏ដោយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៥...
បន្ទាយមានជ័យ ៖ គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របានវាយលុកយ៉ាងគំហុក ចូលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់ឥតឈប់ឈរ រួមផ្សំនិងទឹកហូរធ្លាក់ពីខេត្តស្រះកែវ ប្រទេសថៃ ដែលបានបង្កការលិចលង់លំនៅឋានពលរដ្ឋរាប់ម៉ឺនខ្នង និងអគាររដ្ឋបាលសាធារណៈជាច្រើនកន្លែងយ៉ាងដំណំ ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាបន្ទាន់ ដល់កម្លាំងនគរបាល...
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ Odyssey សញ្ជាតិ Bahamas ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជាង២០០នាក់បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ។ នាវាទេសចរណ៍ឈ្មោះ Odyssey នេះ មានប្រវែងបណ្តោយ ១៩៥,៨២ ម៉ែត្រ ប្រវែងទទឹង ២២,៥០ ម៉ែត្រ និងជម្រៅទឹក-៥,៣០...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ។ មន្ទីរសាធារណការខេត្ត បានឱ្យដឹងថា ក្រោយទទួលរងឥទ្ធិពលព្យុះ...
បាត់ដំបង៖ រយៈពេល ៣ឆ្នាំនៃអាណត្តិរបស់សម្ដេចធិបតី វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនសិក្ខាកាមនៅគ្រប់កម្រិតសរុបជិត ៤ពាន់នាក់ទៅលើមុខជំនាញ ដែលសុទ្ធសឹងតែជាជំនាញដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ។ លោក លោក តេង ចិន្តា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំមកនេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាល សិស្សគ្រប់កម្រិតសរុប ៣,៨៧៩នាក់។ ក្នុងនោះមានក្រុមដែលជាយុវជនគោលដៅមកពីគ្រួសារក្រីក្រ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចបង្កើត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ហៅថា «ការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង»។ ព្រំដែន មណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព ។ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរដល់ក្រុមការងារវិស័យឯកជន ដែលបានលើកយកបញ្ហាមកពិភាក្សាដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញដល់កិច្ចសហប្រតិបត្តិការនិងវិស័យឯកជន។ បន្ថែមពីនេះ រដ្ឋមន្រ្តីជំរុញឱ្យអង្គភាពពាក់ព័ន្ធ...
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖ -លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ) -លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) -លើកំណាត់ផ្លូវខេត្តលេខ...
ខេត្តសៀមរាប: នៅថ្ងៃ២៥ខែកញ្ញាឆ្នាំ២០២៦ សាធារណះជន ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចកន្លែងជញ្ជីងថ្លឹងរថយន្តខាងលិចផ្លូវបំបែក (ផ្លូវហ្វាយវេ) សូមជំរាបថាទឹកជំនន់មានការជន់លិចហូរកាត់ផ្លូវ ដូច្នេះបងប្អូនដែលមានរថយន្តតូចៗ មិនអាចធ្វើដំណើរតាមផ្លូវនេះបានទេ ដោយតម្រូវប្ដូរទិសចរាចរណ៍ វាងចុះតាមផ្លូវ (២៦៥E) ឆ្ពោះទៅកំផ្សាររលួស ឡើងស្ពានតាប៉ាន់ ចេញទៅផ្សារអង្រ្គងវិញ តាមផ្លូវជាតលេខ៦វិញ ។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល