ពោធិ៍សាត់ ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ១ រោច ខែស្រាពណ៌-ភទ្របទ ឆ្នាំមមី ព.ស.២៥៧០ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តរតនរង្សី (វត្តក្រឡាញ់) ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់...
ភ្នំពេញ៖ វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ ដែលនេះជាខ្លឹមសារសំខាន់ ដែល លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានបញ្ជាក់នៅក្នុងសន្និសីទប្រចាំឆ្នាំ ADFIAPលើកទី៤៩ នាទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា អំពីជំរុំជនភៀសសឹក យ៉ាងច្រេីនតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ហេីយជនភាសឹកមិនអាចត្រឡប់ទៅរស់នៅ ផ្ទះរបស់ខ្លួនឯងវិញបានដោយអំពេីឈ្លានពានពីក្រុមយោធាថៃ ព្រមទាំងបង្ហាញរូបភាពប្រាសាទព្រះវិហារ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានលេីកឡេីងថា ភាពតានតឹង និងជម្លោះ នាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលេីកឡេីងបែបនេះ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញ ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ជាជំនួបលើកដំបូងដែលពោរពេញដោយក្តីរីករាយ...
គូមី,កូរ៉េខាងត្បូង ៖ បងប្អូនពលករ និងសហគមន៍ខ្មែរប្រមាណជាង ១ ០០០នាក់ បានមកជួបជុំគ្នាយ៉ាងច្រើនកុះករក្នុងបរិយាកាសស្និទ្ធស្នាល និងមានទឹកមុខសប្បាយរីករាយ ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរគូមី ទីក្រុងគូមី សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះសហការរៀបចំដោយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី វត្តខ្មែរគូមី និងពុទ្ធបរិស័ទចំណុះជើងវត្ត និងតំបន់ជុំវិញ ដោយមានការអញ្ជើញចូលរួមពី លោក សេង...
បាត់ដំបង ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានដៃគូសហការទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៤៩២ ដៃគូ ដើម្បីចូលរួមពង្រឹងគុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសឱ្យសិស្សនិស្សិតទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការចូលទីផ្សារការងារ។ លោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានឱ្យដឹងថា កិច្ចសហការជាមួយក្រុមហ៊ុន សហគ្រាស និងវិស័យឯកជន បានផ្តល់ឱកាសដល់សិស្សនិស្សិតចុះកម្មសិក្សា...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ១០ នាពេលខាងមុននេះ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស ជាន់ទី១សាលាខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីសំណាក់លោក...
បន្ទាយមានជ័យ ៖ លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងចែកស្បៀងបឋមដល់ប្រជាពលរដ្ឋរងគ្រោះ នៅទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាព និងការសង្គ្រោះទាន់ពេលវេលា។ ការចុះអន្តរាគមន៍នេះ គឺកើតចេញពីការសហការគ្នា យ៉ាងសកម្មរវាងក្រុមការងារថ្នាក់មូលដ្ឋាន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ។...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាស នៃការអញ្ជើញចូលរួម កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអ.ស.ប. លើកទី៨១...
បន្ទាយមានជ័យ ៖ រដ្ឋបាលស្រុកភ្នំស្រុក បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការបើកទ្វារទឹក ចេញពីអាងត្រពាំងថ្ម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ បន្ទាប់ពីកម្រិតទឹកក្នុងអាងបានហក់ឡើងខ្ពស់ខ្លាំង គួរឱ្យព្រួយបារម្ភដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីអាងអាតោខេត្តឧត្តរមានជ័យ ។ ដើម្បីកាត់បន្ថយផល ប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិ រដ្ឋបាលស្រុក បានណែនាំឱ្យប្រជាពលរដ្ឋ នៅតាមបណ្តាឃុំខាងក្រោមអាងទឹក ពលរដ្ឋស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ...