បរទេស៖ ទិន្នន័យពីក្រុមហ៊ុន Kpler ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ បានបង្ហាញថា ការនាំចេញប្រេងឆៅពី បណ្តាប្រទេសផលិតសំខាន់ៗនៅមជ្ឈិមបូព៌ា បានកើនឡើងវិញនៅក្នុងខែកញ្ញា ដល់កម្រិត ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈមក ដោយសារប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) បានបង្កើនការនាំចេញរបស់ពួកគេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ ទៅលើមជ្ឈមណ្ឌលទិន្នន័យ ដែលដំណើរការដោយក្រុមហ៊ុន Omega Telecom និង Kyivstar នៅក្នុងទីក្រុងគៀវ ដែលជាមជ្ឈមណ្ឌលផ្តល់សេវាអ៊ីនធឺណិត ល្បឿនលឿនដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងរុស្ស៊ីនៅតែបន្តវាយប្រហារលើមជ្ឈមណ្ឌលទំនាក់ទំនង និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្គត់ផ្គង់ ក៏ដូចជាកប៉ាល់កងទ័ពជើងទឹក ដែលត្រូវបានដាក់ពង្រាយដើម្បីបម្រើដល់ ផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ ក្រសួងបានឱ្យដឹងថា ការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកជឿជាក់ថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើការចរចាបន្ថែមទៀត នៅសប្តាហ៍នេះ គឺមួយថ្ងៃបន្ទាប់ពីលោកបានបញ្ជាក់ថា លោកបានបដិសេធសំណើ បទឈប់បាញ់ចុងក្រោយរបស់អ៊ីរ៉ង់។ លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មានអនឡាញអាមេរិក Axios ថា៖ «ខ្ញុំរំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់ នៅសប្តាហ៍នេះ»។ ដោយដកស្រង់ប្រភពព័ត៌មានក្នុងតំបន់ចំនួនពីរ ស្ថាប័ន...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីពីការបដិសេធមិន ទទួលយកការជ្រៀតជ្រែក ពីបរទេសមកលើកិច្ចការផ្ទៃក្នុង របស់ប្រទេសម៉ិកស៊ិក។ ការថ្លែងនេះធ្វើឡើងក្នុងអំឡុងពេលនៃការជួបជុំគ្នានៅទីលាន Zocalo ក្នុងទីក្រុងម៉ិកស៊ិក ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចទូទាំងប្រទេសរបស់លោកស្រី ក្នុងគោលបំណងបង្ហាញពីការទទួលខុសត្រូវ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ លោកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅទីលានសំខាន់នៃរដ្ឋធានីថា៖ «គ្មានមហាអំណាចបរទេស ឬក្រុមឥស្សរជនសេដ្ឋកិច្ច ឬនយោបាយណាមួយមានសិទ្ធិកំណត់ជោគវាសនាបច្ចុប្បន្ន និងអនាគតនៃមាតុភូមិរបស់យើងឡើយ។ សិទ្ធិនោះជារបស់ប្រជាជនម៉ិកស៊ិកតែប៉ុណ្ណោះ»។ លោកស្រីបានផ្សារភ្ជាប់ការការពារអធិបតេយ្យភាពជាតិទៅនឹងអ្វីដែលរដ្ឋាភិបាលរបស់លោកស្រីហៅថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា-នូវែលសេឡង់ នៅមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ ក្នុងព្រឹត្តការណ៍រាត្រីសមោសរ នៃកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures កម្ពុជា បានធ្វើការបង្ហាញ នូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លួន ទៅកាន់គណប្រតិភូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកពីគ្រប់ទ្វីប សរុបប្រមាណជាង៦០០រូប ។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ អំពីសម្តេចមហាបវរធិបតី...
កំពង់ធំ ៖ រសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ព្រះរាជាណាចក្រកម្ពុជា...
សិង្ហបុរី ៖ តម្លៃប្រេងបានហក់ឡើងវិញជាង ១% បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅដោះស្រាយជម្លោះ រវាងប្រទេសទាំងពីរ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ប្រេងឆៅប្រភេទ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Tasnim ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ (SNSC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធថា អ៊ីរ៉ង់នឹងមិនចាត់វិធានការសងសឹកផ្នែកយោធា ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងផ្នែកអាកាសចរណ៍ ដែលបានដាក់លើប្រទេសនេះនាពេលថ្មីៗនេះទេ។ ក្រុមប្រឹក្សា SNSC បានចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងការបកស្រាយ និងការដកស្រង់សម្តីមួយចំនួនដែល “នាំឱ្យមានការយល់ច្រឡំ” ចេញពីការលើកឡើងថ្មីៗរបស់លោក Mohsen Rezaei...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីប្រភពពីកងកម្លាំងសន្តិសុខរុស្ស៊ីថា ការវាយប្រហារដោយកងកម្លាំងរុស្ស៊ី ទៅលើមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីក្រុងគៀវ បានបណ្តាលឱ្យមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចំនួនមួយភាគបួន ដែលផ្តល់សេវាអ៊ីនធឺណិត និងការគាំទ្រប្រព័ន្ធ Starlink ដល់កងកម្លាំងអ៊ុយក្រែន។ ទីភ្នាក់ងារនេះបានបន្ថែមថា ការវាយប្រហារទាំងនោះក៏បានបណ្តាលឱ្យមានការផ្អាកមួយផ្នែកនៃការផ្សាយទូរទស្សន៍របស់អ៊ុយក្រែន និងបង្កបញ្ហាដល់បណ្តាញសង្គម និងសេវាកម្មវីដេអូផងដែរ។ ប្រភពដដែលនោះត្រូវបានដកស្រង់សម្តីថា«ការរំខានមិនមែនមានត្រឹមតែលើវិស័យទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបញ្ហាជាមួយបណ្តាញសង្គម និងសេវាកម្មវីដេអូ ហើយប្រជាជននៅទីក្រុងគៀវ មិនអាចចូលប្រើប្រាស់ YouTube និងធនធានផ្សេងទៀតបានឡើយ»៕ប្រែសម្រួល...